Gan LuLu ចំហ​ទាំងមុខ​ទាំងក្រោយ​ប៉ុន្តែ​ខំ​រកស៊ី​ចិញ្ចឹម​គ្រួសារ


ប្រទេស​ចិន​៖ ចុង​ក្រោយនេះ​ព័ត៌មាន​ ​ដែល​លេចឡើង​ទាក់ទង ​នឹង​តារា​ម៉ូ​ដែល ​ចិន​ហុងកុង​និយម​ តែងខ្លួន​សិច​ស៊ី​នាង កាន លូ​លូ កម្រ​មាន​នឹង​បាន​ឮថា នាង​ស្លៀកពាក់ ​ឲ្យ​គត់មត់​ដូច​ តារា​ល្បីៗ​ដទៃទៀត​ណាស់​។​

​ដូចជា​កាលពី​ថ្មីៗ​នេះដែរ នាង​ត្រូវ​បណ្តាញ ​អន​ឡាញ​ចេញផ្សាយ​ ពី​រូបភាព ​ដែល​បង្ហាញ​សាច់​សខ្ចី​ ទ្រលុកទ្រលន់​ ជាមួយនឹង​ឈុត​បិទបាំង​ កាយ​បែប​វៀល​ធំៗ​បញ្ចេញ​ចន្លោះ​ កន្លុកកន្លៀត​គួរ​ឲ្យ​ក្នាញ់ ខណៈ​នាង ​ស្ថិតនៅក្នុង​ក្លឹប​មួយ ​ក្នុង​ខេត្ត Fujian ដែល​ធ្វើ​ឲ្យ​មនុស្ស​ ជាច្រើន​ខំ​សម្លឹង​នាង​មិន​ប៉ប្រិចភ្នែក​។ មិនតែប៉ុណ្ណោះ ពេល​ចូលរួម​ក្នុង ​ពិធី​ជាច្រើន កាន លូ​លូ មិនដែល​ភ្លេច​នូវ​ឈុត​កន្ត្រាក់​អារម្មណ៍​ បែប​ស្តើងហៀ មើលឃើញ​សាច់ ​និង​មាន​ម៉ូដ​ជា​ឈុត​ ខ្វះ​ក្រណាត់​ ជា​ស្ទីល​ពេញនិយម ​របស់​នាង​ ប្រកបដោយ​ភាពក្លាហាន​។​

មាន​ពេល​មួយ​នោះ​ពេល​ ត្រូវបាន​អ្នកសារព័ត៌មាន​ សួរ​ស្ថានភាព​គ្រួសារ នាង​បាន​បង្ហើប​ថា តាមពិត ​គ្រួសារ​នាង​មាន​ជីវភាព ​ក្រីក្រ​លំបាក​ខ្លាំងណាស់ ពួកយើង​គ្មាន​អាហារ​ ទទួលទាន​គ្រប់គ្រាន់ គ្មាន​សម្លៀកបំពាក់ ​ល្អ​ប្រើប្រាស់​ដូច​គេ​ទេ ប៉ុន្តែ​ជា​សំណាងល្អ ​ដែល​តាមរយៈ​ការងារ​សិល្បៈ​នាង​អាច​រក​កម្រៃ ​បាន​ច្រើន​ គួរសម​មកជួយ​រំលែក​ ការខ្វះខាត​ទាំងនោះ ថ្វីបើ​ នាង​ត្រូវគេ​ទិតៀន ​ម្តង​ហើយ​ម្តងទៀត​ ចំពោះ​ការ​ស្លៀកពាក់​ សិច​ស៊ី​ ហួសហេតុ ​យ៉ាងណាក៏ដោយ​។​

​ទន្ទឹមនឹងនោះ​អ្នកដឹកនាំ​ ការសម្តែង​របស់​នាង​ លោក Dianguo Deng បាន​ថ្លែង​ពាក់ព័ន្ធ​ នឹង​ករណី​របស់ កាន លូ​លូ ថា ប្រិយមិត្ត​គួរតែមាន ​សុ​ទិដ្ឋិ​ចំពោះ​នាង ជួយ​លើកទឹកចិត្ត​នាង ជាជាង​វាយប្រហារ​ ដោយ​ពាក្យសម្តី​ អវិជ្ជមាន ព្រោះថា ការ​ខំ​រើបម្រះ​ខ្លួន​ ចេញពី​ភាពក្រីក្រ​ លំបាក​វេទនា​បាន​តាម រយៈ​សកម្មភាព​ សិល្បៈ គឺ​ពិតជា​មិនមែន ​រឿង​ងាយស្រួល​ឡើយ​៕ ​ប្រភពពី​តារា​






ប្រភព៖ វរជនខ្មែរ


 

Related Posts Plugin for WordPress, Blogger...