បុរស​អេ​ស្ប៉ា​ញ​ម្នាក់ ​ផ្តាំ​សុំទោស​មុន នឹង​ស្លាប់​តាម​ហ្វេ​ស​ប៊ុ​ក


ប្រទេសអេ​ស្ប៉ា​ញ ៖ បុរស​អេ​ស្ប៉ា​ញ​ម្នាក់​គិត​ខ្លី ដោះស្រាយ ​វិបត្តិ​ផ្ទាល់ខ្លួន ​នៅ​កន្លែងធ្វើការ​មិន​រួច ទើប​ដាច់ចិត្ត​​ បង្ហោះ​រូបភាព​លេបថ្នាំ ​សម្លាប់ខ្លួន ​តាម​ហ្វេ​ស​ប៊ុ​ក​គួរ​ ឲ្យ​សង្វេគ។ កាលពី​ថ្ងៃទី ១២ កក្កដា ប៉ូលិស​ថៃ​ត្រូវ គេ​រាយការណ៍​ថា មាន​ជនបរទេស​ បាន​ស្លាប់​ក្នុង​អគារ​ថា ណា​ទ្វី​ផ្លេ​ស ហើយ​បាន​ទៅពិនិត្យ​រក​ភស្តុតាង ​នៅ​កន្លែងកើតហេតុ ទីនោះ​ជា ​ផ្ទះល្វែង ១១ ជាន់ ត្រង់​ជាន់​ទី ៥ ក្នុង​បន្ទប់​លេខ ៥២១ ទើប​ឃើញ​សាកសព ​លោក ហួន អាល់​ដែរ មៀរ​ឌិន ពៀរ​នី​ឡូ អាយុ ៣៧ ឆ្នាំ សញ្ជាតិ​អេ​ស្ប៉ា​ញ​ធ្វើការ​ផ្នែក​ ព័ត៌មានវិទ្យា ​ប្រចាំ​ក្រុមហ៊ុន​មួយ​ ស្លាប់​ក្នុងស្ថានភាព ​ផ្អឹប​មុខជ្រប់​ លើ​កុំព្យូទ័​រណូត​ប៊ុ​ក​តុ​ធ្វើការ ជិត​នោះ​មាន​កែវ​ទឹក និង​ស្រា​បៀរ​ មួយ​កំប៉ុង។

តាមរយៈ​ការ​ស៊ើបសួរ ​បាន​ឲ្យ​ដឹ​ថា កាលពី​ម៉ោង​ប្រមាណ ២១ យប់​ថ្ងៃទី ១១ កក្កដា ជនរងគ្រោះ​បាន​សរសេរ​អត្ថបទ​ តាម​ហ្វេ​ស​ប៊ុ​កថា “ចង់​ស្លាប់” ហើយ​បាន​ផ្សំ​ថ្នាំ​ ធ្វើអត្តឃាត​ក្នុង​ ស្រា​បៀរ​មួយ​កំប៉ុង ព្រមទាំង​បង្ហាញ​រូប ​ឲ្យ​មិត្តភក្តិ​បានឃើញ ​ទៀតផង ក្រោយមក​មិត្តភក្តិ​ បានធ្វើ​ដំណើរ​នៅ​បន្ទប់​ស្នាក់នៅ ​របស់គាត់ ប៉ុន្តែ​យឺត​ពេល​ បន្តិច ព្រោះ​ពេលមកដល់ ​បានឃើញ​លោក ហួន ស្លាប់​ក្នុងស្ថានភាព​ភាព​ ខាងលើ​ទៅហើយ ទោះជា​យ៉ាងណា ​នៅ​មុនពេល​ ស្លាប់​ជន រងគ្រោះ​បាន​សរសេរ​លិខិត​ សុំទោស​ មិត្តភក្តិ​ថា  មិនអាច​ធ្វើការ​ តទៅទៀត​បានទេ  ព្រោះ​ធុញថប់ ​តប់ប្រមល់​ចិត្ត​ខ្លាំងណាស់៕ ប្រភពពី​ដេលី​ញូ​វ




ប្រភព៖ វរជនខ្មែរ



Related Posts Plugin for WordPress, Blogger...