ដោយៈ ហ៊ាង ចាន់រ៉ា- សេង សុផាត
សន្និសីទ
និងពិព័រណ៍ មិត្តប្រាសាទព្រះវិហារ ដែលបានចាប់ ផ្តើមកាលពី ព្រឹកថ្ងៃសៅរ៍ទី ១៤
ខែកក្តដា ឆ្នាំ២០១២ នេះ នៅ វិស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)
រាជធានីភ្នំពេញ បានប្រព្រឹត្តទៅប្រកបដោយ ភាពល្អ ប្រសើរ។
ចំពោះលទ្ធផលនៃថ្ងៃដំបូងសម្រាប់ការធ្វើសន្និសីទ
និងពិព័រណ៍មិត្តប្រាសាទព្រះវិហារ ដែលមានការចូលរួមពីសិស្សនិស្សិត និង
សាធារណៈជនប្រមាណជា ១៩០០ នាក់នោះ បានបង្ហាញឱ្យដឹងថា អ្នកដែលបានចូលរួម
ស្តាប់ទាំង១៩០០
នាក់បានធ្វើការប្តេជ្ញារចិត្តថាចូលរួមជាមិត្ត
នៃប្រាសាទព្រះវិហារចាប់ពីថ្ងៃនេះតទៅ។
ក្នុងនោះដែរ តារាចម្រៀងដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាចំនួន ២រូប គឺអ្នកនាង ម៉េង កែវពេជ្រចន្តា និង លោក ណុប បញ្ញារិទ្ធ ក៏បានប្តេ ជ្ញារចូលរួម ជាមិត្ត របស់ ប្រា សាទ ព្រះវិហារផងដែរ។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ឯកឧត្តម ហ៊ឹម ឆែម បានថ្លែងក្នុងសិន្និសីទដោយ បានវាយ តំលៃខ្ពស់ចំពោះការរៀបចំឱ្យមានការដាក់តាំង ពិព័រណ៍មិត្តប្រាសាទព្រះវិហារ និង សន្និសីទ នេះឡើង។ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងនាមរូបឯកឧត្តមផ្ទាល់សូមចូលរួមជាមិត្តរបស់ប្រាសាទព្រះវិហារ។
មិត្តរបស់ប្រាសាទព្រះវិហារវាតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តដីការបង្គាប់របស់រាជរដ្ឋាភិបាល
កម្ពុជា និង គាំទ្រការសំរេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដកកងទ័ពជាឯកតោភាគីនៅ តំ បន់ប្រាសាទព្រះវិហារ។
មិត្តរបស់ប្រាសាទព្រះវិហារសូមអំពាវនាវដល់ស្ថាប័នបេតិកភណ្ឌពិភពលោក និង UN ES CO បញ្ចេញសកម្មភាពជាក់ស្តែង ក្នុងកិច្ចការទទួលខុសត្រូវរបស់ខ្លួនជាបន្ទាន់ អាស្រ័យ ដោយប្រាសាទព្រះវិហារទទួលភាពទ្រុឌទ្រោមពីធម្មជាតិ និង ពុកផុយបណ្តាល ពីការវាយ ប្រហារដោយគ្រាប់កាំភ្លើង ដែលបណ្តាលឱ្យប្រាសាទព្រះវិហារស្ថិត នៅក្នុង ស្ថាន ភាព ឈានទៅកាន់មហន្តរាយដែលត្រូវតែព្រួយបារម្ភជាទីបំផុត។
អនុញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារបេតិកភណ្ឌពិភពលោក វិស័យវប្បធម៌ និងធម្មជាតិ នោះ ប្រាសាទព្រះវិហារត្រូវតែស្ថិតនៅក្នុងទិសដៅវប្បធម៌ដោយមិនត្រូវ យកប្រាសាទព្រះ វិហារ ធ្វើជាគោលដៅណាមួយដែលជាឧបសគ្គដល់ការអភិរក្ស និង ការអភិវឌ្ឍន៍ប្រក ប ដោយចិរភាពឡើង៕

ប្រភព៖ khnews.net