ការតំឡើង Mac OS តាម USB Flash


ជាធម្មតា​នៅពេល​ដែល​អ្នកដំឡើង OS ណាមួយអ្នកតែងតែ ត្រូវការCD ឬ DVD របស់ OS នោះព្រមទាំង CD ឬ DVD Drive សម្រាប់​ធ្វើការ ​ដំឡើង ។
 
ការដំឡើងតាម Disc មានគុណវិបត្ដមួយចំនួន​ដូចជា ៖
 - ធ្វើ​ឲ្យ​ឆាប់ខូច DVD Drive របស់អ្នក​
 - ចំណាយពេលយូរ​ក្នុង​ការដំឡើង​ប្រសិនបើ DVD Drive របស់អ្នក​ចាស់ ឬ ដំណើរការមិនប្រក្រតី
 - ​ នៅពេល​ដែល​អ្នកដំឡើងហើយ Disc OS នោះមានស្នាមឆ្កូត ត្រង់ចំណុចណាមួយ អ្នក​មិនអាច​ដំឡើងបន្ត បាន ហើយ​ធ្វើការ​ឲ្យ​ខាតពេល ព្រមទាំងខូច OS ដែល​អ្នក​កំពុង​ដំណើរការ ។
នៅ​ក្នុង​លេខមុនៗ​ ទស្សនាវដ្តីបានចុះផ្សាយពីការធ្វើ​ឲ្យ​Windows 7 និង Windows 8 ឲ្យ​អាចដំឡើង តាមរយៈ USB Flash តែនៅ​ក្នុង​លេខនេះ យើងនឹង​បង្ហាញ​ពីរបៀបដំឡើង Mac OS តាមរយៈ USB Flash បានវិញម្តង ។
 
ការដំឡើង
តម្រូវការ​ក្នុង​ការដំឡើង
1. USB Flash ទំហំ 4G ឬ ធំជាងនេះ
2. Mac OS Leopard ឬ Snow Leopard ឬ Lion
របៀបដំឡើង
ជាដំបូងអ្នកត្រូវដោត Flash របស់អ្នក​ចូល​ក្នុង​ម៉ាស៊ីន Mac របស់អ្នក​បន្ទាប់មក ចូលទៅកាន់ Utilities

រួចចុចលើ Disk Utility
នោះអ្នកនឹងឃើញ ​ផ្ទាំង​ខាងក្រោម ដែល​ជាកន្លែងសម្រាប់​ធ្វើការ Format និង Copy Sourceរបស់ Mac OS Lionចូល​ក្នុង USB Flash របស់អ្នក (​ដែល​ធ្វើ​ឲ្យ Flash របស់អ្នក​អាច Boot បាន) ។
 - ជាដំបូងយើងត្រូវ​ ធ្វើការ​Format Flash ជាមុនសិន ដោយចូល​ក្នុង Tab Erase រួចយក Format type ជ្រើសយក Max OS Extended (Journaled) បន្ទាប់មកចុច Erase ។
 - បន្ទាប់មកចូល ​ក្នុង​Tab Restore ដើម្បី Copy Source របស់ Mac OS Lion ចូល​ក្នុង Flash ។ នៅត្រង់ Sourceយើងអាច Browse ទៅរក ImageFile របស់ Mac OS Lion ចំណែកនៅត្រង់ Destination យើងត្រូវទាញ Drive Flash ពីលើ Desktop ចូលទើបអាចចុច Restore បាន ។
ជា ​ចុងក្រោយ​ចុច Restore ដើម្បី​ដំណើរការនៃការ Copy Mac OS ចូល Flash បន្ទាប់មក Restart ម៉ាស៊ីន ។ នៅ ពេល​ដែល​វា Start មកវិញចុច Key Option ដើម្បី​ជ្រើសរើស​យក Boot ពី Flash (សម្រាប់ដំឡើង Mac OS តាមដំណាក់កាលរបស់វា) ។
សម្គាល់សម្រាប់ USB Flash ៖
​ នៅពេល​ដែល​យើងធ្វើ​ឲ្យ Flash របស់យើងBoot ហើយអ្នក​មិនអាច​ប្រើ Flash នោះជាមួយ Microsoft Windows បានទេ​ព្រោះ​វា មិន​ស្គាល់ File System របស់ Mac OS ។
ដើម្បី​ឲ្យ Flash របស់អ្នក​អាច​ប្រើ​បានវិញសូមអនុវត្តន៍ដូច​ខាងក្រោម​
- ចូល Run វាយ cmd
- វាយពាក្យ diskpart
- វាយពាក្យ list volume
- ​ជ្រើសរើស Volume Flash របស់អ្នក​
- select volume របស់ flash
- ជា​ចុងក្រោយ​វាយពាក្យ clean ពីរដងទើបអាច mergepartition បញ្ចូល​គ្នា​
បន្ទាប់ពីអ្នកធ្វើតាមដំណាក់កាលខាងលើហើយវា ​គ្រាន់តែ​អាចជួយ​ឲ្យ Flash របស់អ្នក Unallocated Partition តែប៉ុណ្ណោះ ដើម្បី​ឲ្យ Flash របស់អ្នក​អាច​ប្រើ​បានវិញ ចូលទៅកាន់ Disk Management ហើយ right-click នៅលើ Flash របស់អ្នក រួចចុចលើNew Simple Volume

បន្ទាប់មកធ្វើតាមដំណាក់កាលនៃការ​បង្កើត Partition ថ្មី នោះ Flash ​របស់អ្នក​ នឹងអាច​ប្រើ​ជាមួយ Windows បានវិញហើយ ។
 *** សម្រាប់​របៀប​ប្រើ​ប្រាស់សូមមើលទស្សនាវដ្ដីអាន-ANT ​ច្បាប់​ទី៣៥ សម្រាប់​ខែកុម្ភៈ ឆ្នាំ​២០១២

ប្រភព៖ ទស្សនាវដ្ដីអាន 

Related Posts Plugin for WordPress, Blogger...