១៥០ពាន់លានដុល្លារ អាមេរិក ជាទំហំទឹកប្រាក់ដែល Apple ទទួលបានពី ការលក់ទូរស័ព្ទiPhone ចំនួន ២៥០លានគ្រឿង តាំងពីស៊េរីiPhone Original មកដល់ iPhone 4S តាំងពីឆ្នាំ ២០០៧ ដល់ពេល បច្ចុប្បន្ន។ នេះបើយោងតាម ការអះអាង ពីរបាយការណ៍ ស្រាវជ្រាវ Strategy Analytics នាពេលថ្មីៗនេះ។
របាយការណ៍ ដដែលបាន ឲ្យដឹងទៀតថា ប្រមាណជា៥ឆ្នាំទៀត ដែលផលិតផលរបស់ Samsung នឹងដណ្ដើមកៅអី iPhone។
តាមការវិភាគ នៃក្រុមអ្នកស្រាវជ្រាវ ទូទាំងពិភពលោក Neil Mawston បានឲ្យដឹង តាមរយៈសារអេឡិចត្រូនិកថា មានសញ្ញាណមួយចំនួន លេចចេញ ដែលថា iPhone ជំនាន់ទី៥ ខាងមុខនឹងកាន់តែខ្លាំងរឹងមាំ ទទួលបានការនិយម ពេញទំហឹង ពីអ្នកប្រើប្រាស់ជាមិនខាន។ ទាំងនេះនឹងក្លាយជាកង្វល់ ដល់ក្រុមហ៊ុនផលិត ទូរស័ព្ទមួយចំនួន ព្រោះតែផលិតផលរបស់ខ្លួន នឹងចុះអន់ថយប្រជាប្រិយភាព ដោយសារអ្នក ប្រើបាក់ទៅលើ iPhone ព្រមជាមួយនឹង Samsung ដែលកំពុងពង្រីកភាពពេញនិយម លើផលិតផល របស់ខ្លួនមាន ដូចជា Galaxy ជាដើមនោះ។















