យោងតាមសារព័ត៌មាន របស់អាមេរិកបានឲ្យដឹងថា នាង Jessica Simpson បានផ្តល់កំណើត ឲ្យកូនស្រីរបស់នាង តាំងពី ខែ ឧសភា ថ្ងៃទី ១ ឆ្នាំ ២០០១២ មកម្លេះ ដែលទល់នឹងពេលនេះ មានរយៈពេល ២ ខែទៅហើយ ។ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះដែរ នាង Jessica Simpson បានរំលែករូបកូន របស់នាង Maxwell Drew Johnson នៅបណ្តាញ អនឡាញជាមួយនឹង Tweeple ផងដែរ ។
Maxwell Drew Johnson គឺជាកូនដំបូងរបស់នាង Jessica Simpson ជាមួយនឹងតារាបាល់ទាត់ លោក Eric Johnson ដែលពួកគេរួមរស់ ជាមួយនឹងគ្នា តាំងពីឆ្នាំ ២០១០ មកម្លេះ ។
ទោះបីជាយ៉ាងនេះក្តី សម្រាប់នាង Jessica Simpson មិនបានបង្ហាញឲ្យ ដឹងនូវរូបភាព ដែលនាងមាន ផ្ទៃពោះនោះទេ សម្រាប់ពេលកន្លងមក ។ សម្រាប់ Jessica Simpson បាននិយាយថា នាងពិតជាមាន អារម្មណ៍រីករាយណាស់ ជាមួយនឹងគ្រួសារ តូចមួយដែល មានកូនមួយ នេះ ។ Jessica Simpson បានសរសេរថា ខ្ញុំពិតជាស្រលាញ់ គ្រួសាររបស់ខ្ញុំណាស់ Maxwell គឺជាក្តីស្រម៉ៃរបស់ Eric ផងដែរ ។


ប្រភព៖ Lookingtoday















