ភ្នំពេញ៖ មាន ពាក្យចចាមអារ៉ាមចេញពីប្រភពអ្នកសិល្បៈដែលទម្លាយឲ្យដឹងថា ពិធីការិនីរាងតូចច្រឡឹងប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងមានគម្រោងជិតរៀបការនៅអំឡុងចុងឆ្នាំ២០១២ ខាងមុខនេះ ជាមួយបុរសកូនកាត់ចិន សម្បូរទ្រព្យម្នាក់ នៅរាជធានីភ្នំពេញ។ ព័ត៌មាននេះផ្ទុយស្រឡះទៅនឹងការបញ្ជាក់ប្រាប់របស់នាង កាលពីពេលកន្លងទៅថា នាងមិនទាន់ចង់គិតគូររឿងជីវិតស្នេហា គូស្រករនោះទេ។
ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលកន្លងទៅ ធ្លាប់តែអះអាងថា បេះដូងនាង នៅទំនេរស្អាត មិនដែលពាក់ព័ន្ធនឹង រឿងរ៉ាវស្នេហា ជាមួយបុរសណាម្នាក់ទេនោះ ប៉ុន្តែ ឥឡូវនេះ ក៏ស្រាប់តែមានលេចឮថា នាងកំពុងត្រៀមខ្លួនចូលរោងការ នាអំឡុងចុងឆ្នាំ២០១២ ខាងមុខនេះ ជាមួយបុរសកូនកាត់ចិនម្នាក់ នៅរាជធានីភ្នំពេញ ។ ប្រភពពីអ្នកសិល្បៈ ដែលស្និទ្ធជាមួយនឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានឱ្យទៀតដឹងថា តាមពិត ពិធីការិនីរូបនេះ មានម្ចាស់ស្នេហ៍
រួចទៅហើយ ដែលបុរសនោះ គឺជាកូនកាត់ចិនទៀតផង មានរូបរាងសង្ហា សម្បូរទ្រព្យសម្បត្តិ និងមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។
ប្រភពបានបន្ថែមថា បុរស ដែលជា កំណាន់ចិត្តរបស់ ហ៊ិន ច័ន្ទនីរ័ត្ន ជាអ្នកជំនួញម្នាក់ ទៀតផង ដែលពួកគេ មានទំនាក់ទំនង ជាមួយគ្នា ជាងមូយឆ្នាំមកហើយ ។ ប៉ុន្តែនៅពេលដែលសួររឿងនេះទៅ ហ៊ិន ច័ន្ទនីរ័ត្ន នាងបានសម្តែងការភ្ញាក់ផ្អើល និងបដិសេធភ្លាមៗថា នាងគ្មានគម្រោងរៀបការអ្វីនោះទេ។ នាងនិយយថា “គេចេះតែនិយាយ ផ្តេសផ្តាសហើយ! បងឮដំណឹងនេះ ពីណាមក? តាមពិត ខ្ញុំមានបានត្រៀមខ្លួនចូលរោងការឯណា!..។
ទោះជាបែបណា មជ្ឈដ្ឋានជាច្រើន បានលើកឡើងថា នេះគឺគ្រាន់តែជាស្ទីល របស់តារាសិល្បៈចំនួន ដែលតែងតែព្យាយាមបិទបាំង ព័ត៌មានស្នេហារបស់ខ្លួន ដោយសារ ពួកគេគិតថា ខ្លាចធ្លាក់ចុះកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ក្រោយធ្លាយរឿងស្នេហ៍ឲ្យគេដឹងឮ។ ម្យ៉ាងវិញទៀត ប្រសិនបើ ស្នេហានោះមិនបាន សមប្រកបទៅដូចបំណង ក៏នាំឲ្យខ្មាសគេដែរ ដូច្នេះ ក៏ខិតខំព្យាយាមលាក់បាំង ហើយខ្លះទៀតបានលួចរៀបការស្ងាត់ៗក៏មាន ដើម្បីការពារ ប្រជាប្រិយភាព និងសំឡេងគាំទ្រ របស់ខ្លួនឲ្យបានយូរ ទៅមុខទៀតប៉ុណ្ណោះ៕
ប្រភព៖ ថ្មីៗ















