រដ្ឋាភិបាល អាមេរិក ចុះចាញ់ពួក Hacker



ជំនួយការប្រធាន ប្រតិបត្តិការ ក្រុមហ៊ុន FBI លោក Shawn Henry ដែលបាន ធ្វើការ ជាអ្នកប្រឆាំង នឹងពួក Hacker អស់រយៈពេលជាងពីរ ទសវត្យរ៍ មកហើយ បានិយាយ ប្រាប់សារព័ត៌មាន The Wall Street Joural ថា ពួក Hacker ដែលធ្វើការ បំផ្លាញ បណ្តាញ ប្រព័ន្ឋកុំព្យូទ័រ គឺពិតជា មានភាព ឆ្លាតវៃណាស់ ហើយថ្មីៗនេះ ប្រព័ន្ឋការពារ របស់យើង នៅមានភាព ទន់ខ្សោយ មិនអាច បញ្ឈប់ សកម្មភាព របស់ពួកគេ បានទេ និយាយទៅ យើងកំពុងតែ ចុះចាញ់ ពួកគេហើយ។ លោកបាន ប្រកាសថា ថ្មីៗនេះបណ្តាញ អ៊ីនធឺណិតទាំងរដ្ឋ និងឯកជន បានព្យាយមរក យុទ្ឋវិធី ដើម្បីវាយបក ជាមួយពួក Hacker វិញ ប៉ុន្តែពួកយើង មិនអាចទប់ទល់ នឹងពួក គេបានទេ។ លោក Henry លើកឡើងថា បណ្តាក្រុមហ៊ុនទាំងអស់ នៅសហរដ្ឋអាមេរិក ត្រូវតែធ្វើការ ការផ្លាស់ប្តូរ វិធីសាស្រ្ត ដែលពួកគេ ប្រើប្រាស់ បណ្តាញ ណិតវកកុំព្យូទ័រ ដើម្បីជៀសវៀងរងការបំផ្លាញ កាន់តែខ្លាំងជាងនេះ និងដើម្បីកុំឲ្យវាទៅបំផ្លាញ ប្រព័ន្ឋ ការពារសុវត្តិភាពជាតិ និងបណ្តាញសេដ្ឋកិច្ច របស់បណ្តា ប្រទេស ក្នុងសហរដ្ឋអាមេរិក បន្តទៀត។ លោកបានបន្តថា ក្រុមហ៊ុនជាច្រើន មិនបានកត់សម្គាល់ ទៅផ្នែកហិរញ្ញវត្ថុ និងគ្រោះថ្នាក់នានា ខណៈដែលពួកគេ ធ្វើការដកលុយតាម បណ្តាញណិតវក ដែល គ្មានសុវត្ថិភាពនោះទេ។ [caption id="attachment_2256" align="alignnone" width="500" caption="លោក Shawn Henry"]លោកបានបញ្ជាក់ យ៉ាងច្បាស់ថា «ខ្ញុំពិតជាមិនមាន វិធីណាមួយ ដើម្បីដោះស្រាយ បញ្ហានេះបាន ក្រៅតែពីសូមឲ្យ ក្រុមហ៊ុនទាំងអស់ ផ្លាស់ប្តូរបច្ចេកទេស និងការផ្លាស់ប្តូរ ទំលាប់ ដែល ពួកគេធ្លាប់ធ្វើ ពីមុនប៉ុណ្ណោះ។
លោក Shawn Henry

_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...