ទោះឱក សុគន្ធកញ្ញា ប្រឹងទប់យ៉ាងណា ព័ត៌មានស្នេហារបស់នាងនៅតែខ្ទាតចេញ។ ចុងក្រោយនេះ គេបានដឹងថា តារាចម្រៀងកំពុងត្រូវប៉ាន់រូបនេះ បានកាត់ផ្តាច់និស្ស័យ ស្នេហ៍ជាមួយអ្នកភ្លេងបានមាឌ រ៉េតធី ដូណា មួយរយៈមកហើយ ដោយបានប្រែ ចំណងស្នេហ៍ទៅជាការរាប់អាន។ មានការលើកឡើងថា ដូណា នៅតែព្យាយាមចងភ្ជាប់បេះដូង តែកញ្ញា ហាក់មិនបាន ផ្តល់ក្តីសង្ឃឹមឱ្យឡើយ នៅពេលនាងកាន់តែឡើងកូដ ហើយដូណា កាន់តែឡើងទម្ងន់ រហូតដល់ជាង១០០គីឡូក្រាម...។ អ្នកណាក៏មើលឃើញដែរថា ពេលនេះ អ្នកចម្រៀងរបស់-ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា កំពុងត្រេកត្រអាលនឹង ជីវិតការងាររបស់នាង ដែលហក់ឡើងលឿនស្លេវ ដូចគេបាញ់កាំជ្រួច។ ក៏ប៉ុន្តែ បើក្រឡេកមើលមកជីវិតស្នេហារបស់នាងវិញ គឺកំពុងដើរ បញ្ច្រាស- ទិសគ្នា ៣៦០ដឺក្រេ ពីអាជីពចម្រៀងរបស់នាង។ ប្រភពទុកចិត្តបាន ទាំង - ក្នុង និងក្រៅសិល្បៈខ្មែរ បានឱ្យដឹងថា សម្ព័ន្ធភាពរវាងកញ្ញា និងអ្នកតាក់តែងបទភ្លេង រួមទ្រនំ រ៉េតធី ដូណា ជាចំណងស្នេហ៍ “អស់សង្ឃឹម”។ ប្រភពជាអ្នកសិល្បៈ ដែលមានបណ្តាញទាក់ទងជាមួយអ្នកទាំងពីរ បានប្រាប់ទស្សនា វដ្តី “តារា” ថា “បើនិយាយពីស្នេហារបស់ពួកគេ អ្នកណាក៏អាចប្រាប់បានដែរថា វាគ្មាន លទ្ធផលទេ។ កន្លងមក គេធ្លាប់ ដឹងថា ពួកគេស្រលាញ់គ្នា តែពេលនេះ មិនមែនទេ ព្រោះមើលទៅពួកគេ អស់អារម្មណ៍ស្នេហ៍ ជាពិសេស គឺភាគីខាងកញ្ញា តែម្តង”។ ប្រភពគួរឱ្យជឿជាក់បានរូបនេះ និយាយដោយសម្អាងលើកាយវិការ ដែលអ្នកទាំងពីរ សម្តែងចំពោះគ្នា ដោយលើកឡើងថា “មនុស្សស្រលាញ់គ្នា រមែងមានភាពស្និទ្ធស្នាល នឹងគ្នា ខ្សែភ្នែកសម្លឹងរកគ្នា ក៏មានសភាពខុសពី ការរាប់អានគ្នាដែរ ហើយការនិយាយ ស្តី គឺប្រកបដោយការយកចិត្តទុកដាក់។ តែចំពោះពួកគេ អត់មានទេ សូម្បីតែទៅណា មកណា ក៏មិនខ្ចី ទៅជាមួយគ្នាផង។ ពីមុនម្នាក់ៗស្មានថា ពួកគេធ្វើបែបនេះ ដើម្បី បង្វែងការចាប់អារម្មណ៍របស់អ្នកកាសែត តែដល់យូរទៅ ទើបដឹងថា អារឿងស្រលាញ់ គ្នានោះ ជារឿងពីមុនទេ”។ កញ្ញា និងដូណា ត្រូវគេដឹងថា បានសាងស្នេហ៍ជាមួយគ្នា រយៈពេល ជាច្រើនឆ្នាំមក ហើយ គឺចាប់តាំងពីកញ្ញា នៅច្រៀងនៅផលិតកម្ម U២ នាអំឡុងុឆ្នាំ២០០៧ មកម៉្លេះ។ កញ្ញា ជាមិត្តភក្តិស្និទ្ធស្នាលរបស់អ្នកចម្រៀង រ៉េត ធីតា ហៅតាតា ដែលត្រូវជាប្អូន បង្កើតរបស់ដូណា។ ទំនាក់ទំនង បានផ្តល់ឱកាសច្រើនឡើងសម្រាប់អ្នកទាំងពីរនៅ កៀកកិតជិតគ្នា។ ដូណា ត្រូវគេមើលឃើញថា បានរួមចំណែកជួយជ្រោមជ្រែងកញ្ញា បោះជំហាន ដល់វិថីដែលនាងកំពុងឈរជើងសព្វថ្ងៃ តាមរយៈការសម្រាំងបទពីរោះ ឱ្យនាងច្រៀង បើទោះជាបទភ្លេងភាគច្រើន ចម្លងពីប្រទេសផ្សេងក៏ដោយ។ ក៏ប៉ុន្តែ ប្រហែលជា១ឆ្នាំចុងក្រោយនេះ ពួកគេកាន់តែរយាលពីគ្នា មិន-ល្អូកល្អិនដូចមុន ដែល នាំមកនូវការសង្ស័យជាហូរហែថា អ្នកទាំងពីរ បានបែកចែកផ្លូវគ្នា។ ប៉ុន្តែ រាល់លើក ពេលមានព័ត៌មានបែបនេះ ចេញ- ផ្សាយ ដូណា នៅតែហៅកញ្ញា “អូនៗ” ពេញមាត់ ដើម្បីតទល់នឹង ព័ត៌មាន ហើយបញ្ជាក់ថា លោកនិងកញ្ញា នៅតែជាគូស្នេហ៍។ ដោយ ឡែកកញ្ញា ដែលមិនធ្លាប់ទទួលស្គាល់ជាសាធារណៈថា មានស្នេហាជាមួយ ដូណា រមែងចេញមុខតបសម្តីការពារទំនាក់ទំនងជាមួយដូណា ថា “នៅតែ ដូចមុន” ហើយថា មកពីនាងរវល់ពេក ទើបគ្មានពេលទៅណាឱ្យត្រសង ដូចគ្រាដើម និងគិតដល់ពិធី មង្គលការ។ អ្នកសិល្បៈខ្លះជឿសម្តីដូណា ដោយពួកគេមើលឃើញថា ដូណា នៅមិនទាន់អស់ក្តី ស្រលាញ់រលីងចំពោះកញ្ញា ឡើយ។ ជាក់ស្តែង ក្នុង ពិធីរៀបការលោកគង់ វិសាល កាលពីចុងឆ្នាំ២០១១ លោកដូណា ដែល មិនមានឱកាសអង្គុយរួមតុជាមួយកញ្ញា ព្យាយាមដើរមកអែបៗ តុអាហាររបស់កញ្ញា ហើយលួចសម្លឹងភ្លឹះៗ តែមិនហ៊ាន ចូលកៀកជិត ទេ។ ប៉ុន្តែ សម្រាប់កញ្ញា មនុស្សជាច្រើនយល់ឃើញថា នាងគ្រាន់តែ មិនចង់ឱ្យគេផ្តោតអារម្មណ៍ និងជជីកដេញដោលពីការប្រែប្រួលនេះ ដែលអាច ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដែលកំពុងឡើងកូដខ្លាំង។ ប្រភពដដែល លើក ឡើងថា “បើឈានដល់មង្គលការនោះ តាមសភាព- រាល់ថ្ងៃនេះ គ្មានអ្នកណាជឿថា ពួកគេអាចទៅរួចទេ”។ ស្របទៅនឹងការលើកឡើងនេះ គេបានតាមដានដឹងថា កញ្ញា លែងត្រូវការលោក ដូណា តាមការពារដូចមុនទៀតហើយ។ នៅក្នុងការប្រគំតន្ត្រី របស់ស្រាបៀរឈ្មោះ ល្បីមួយ ដែលកញ្ញា ត្រូវច្រៀងចំនួន៩ខេត្ត គេមិនដែល ឃើញលោកដូណា ទៅជាមួយ នាងទេ។ នាងធ្វើដំណើរជាមួយក្រុមរាំ និងពេលខ្លះ មានបងប្អូនទៅជាមួយ។ ខុសពី ឆ្នាំមុន ដែលលោកដូណា បើកឡានជូននាងទៅ ដើម្បីបានជួយទុក្ខធុរៈ និងផ្តល់ភាព កក់ក្តៅក្នុងដំណើរ ផ្លូវឆ្ងាយ។ ទន្ទឹមនឹងនោះ អ្នកនៅក្បែរខាងផ្ទះរបស់កញ្ញា នៅតាម បណ្តោយ ផ្លូវហាណូយ បានឱ្យដឹងថា ជាច្រើនខែហើយ ដូណា មិនធ្លាប់ចេញចូលផ្ទះ និងហាងសម្អាងការរបស់កញ្ញា ដូចមុនទេ។ អ្នកលក់ដូរមួយចំនួន នៅក្បែរនោះ សង្ស័យថា ដូណា ខ្លាចចិត្តម្តាយរបស់កញ្ញា។ ជាយូរមកហើយ ដែលគេសង្ស័យថា ម្តាយរបស់កញ្ញា មិនពេញចិត្តនឹងរ៉េតធី ដូណា តែថ្មីៗនេះ កញ្ញា បានបដិសេធ ដោយបញ្ជាក់ថា ម្តាយរបស់នាងស្រលាញ់ និងចាត់ទុកលោក ដូណា ដូចកូន។ តែអ្នកសិល្បៈជាច្រើន និយាយថា ការគាំទ្រ ប្រហែលបានត្រឹមតែជាមិត្តប៉ុណ្ណោះ។ អ្វីដែលគេសម្គាល់មួយទៀតនោះ គឺគម្លាតកេរ្តិ៍ឈ្មោះ និង ប្រាក់ចំណូលរវាងកញ្ញា និងដូណា កាន់តែខុសគ្នាដាច់ឆ្ងាយ ឡើងៗ។ កញ្ញា កំពុងទទួលជោគជ័យធំសម្បើម ក្នុងអាជីពចម្រៀង របស់នាង ដែលផ្តល់ឱកាសឱ្យនាងកៀរគរថវិការពីការប្រគំតន្ត្រី ផង និងថតស្ពតពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗផង។ ចំណែកលោក រ៉េតធី ដូណា គឺប្រឹងឡើងទម្ងន់ធំសម្បើម ក្នុងមួយរយៈចុង-ក្រោយនេះ។ តន្ត្រីកររូបនេះ ប្រាប់មិត្ត ភក្តិក្នុងសង្គមសិល្បៈថា លោកមានទម្ងន់ជាង១០០គីឡូក្រាមហើយ ខុសពីកញ្ញា ដែល មានរាងស្វែលទៅៗ ចង់តែបីត្រកង។ បើទោះជាយ៉ាងនេះក្តី ការបញ្ចប់ទៅនៃស្នេហារបស់-អ្នកទាំងពីរ គឺខុសគ្នាពីអតីតមិត្ត រួមទ្រនំ សុគន្ធ និសា និងកវីនិពន្ធ សុខ ជំនោរ ដែលប្រកាសចែកផ្លូវជាចំហ ហើយ លែងជួបមុខគ្នា និងស្ទើរតែលេងស្តីរកគ្នាតែម្តង។ កញ្ញា និងដូណា នៅរួមទ្រនំ ដដែល ហើយពួកគេនិយាយស្តីរកគ្នាដូចមិត្តភក្តិសាមញ្ញ។ តែអ្វីៗ អាចប្រែជាល្អក់ជាងនេះ នៅថ្ងៃដែលកញ្ញា បង្ហាញមុខគូស្នេហ៍- ពិត។ ទោះយ៉ាងណា វាប្រហែលជាមិនឆាប់ ពេកទេ ព្រោះ ពេលនេះ នាងកំពុងវីវក់ ត្រេកត្រអាលនឹងរាប់លុយ ដែលចូល មកបាំង បិទអារម្មណ៍ស្នេហ៍៕
ប្រភព៖ អង្គរធំមេឌា
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
















