លី ​ម៉ារីណា ​នាំគូដណ្តឹង ​ស្នាក់​នៅ​ សិង្ហ​បុរី​




ព័ត៌មាន​ចុង​ក្រោ​យ​បំ​ផុ​ត​ ដែ​ល​ ​“​អ​ង្គរ​ធំ​”​ ​ទើ​ប​ទទួ​ល​បា​ន​ ឱ្យ​ដឹ​ង​ថា​ លី​ ​ម៉ា​រី​ណា​ ​ដែ​ល​នា​ង​ ​អះ​អា​ង​ថា​ ​នា​ង​បា​នចា​ក​ចេ​ញ​ទៅ​រ​ស់​នៅ​ស​ហ​រ​ដ្ឋ​​-អា​មេ​រិ​ក​ ជា​មួ​​យគូ​ដ​ណ្តឹ​ង​នោះ​ ​កា​រ​ពិ​ត​ ​នាង​កំ​​ពុង​ ​ស្នា​ក់​នៅ​ប្រ​ទេ​ស​សិ​ង្ហ​បុ​រី​ ​យ៉ា​ង​ស​​ម្ងាត់​​។
រឿង គួរឱ្យចាប់អារម្មណ៍មួយទៀត ដែលកើតឡើង ដំណាលគ្នានេះ គឺគូដណ្តឹងរបស់នាង ក៏ស្រាប់តែ ចាកចេញ ពីអាមេរិក របៀបលាក់លៀមដែរ ដើម្បីទៅស្កាត់ជួបម៉ារីណា ហើយគេឃើញ ពួកគេនាំគ្នា ទៅកម្សាន្ត នៅក្រុងហុងកុង...។
ប្រភពព័ត៌មានពីសហរដ្ឋអាមេរិក បានផ្តល់ដំណឹង ច្បាស់ការណ៍ថា អតីតអ្នកសម្តែង និងអ្នកដើរម៉ូដរបស់ខ្មែរ នាងលី ម៉ារីណា មិនទាន់បានទៅដល់អាមេរិក ដូចដែលនាងអះអាងនោះទេ គិត មកដល់ថ្ងៃទី២៤ មីនា។ នាងមិនមានវត្តមានក្នុងផ្ទះរបស់លោកសាត ចាន់ថន គូដណ្តឹងនាងដែលស្ថិតនៅក្រុងកំពង់ផែស៊ីអេតថល (Seattle) នៃ រដ្ឋវ៉ាស៊ីងតោន (Washington) ឡើយ ហើយក៏មិនមែនរស់នៅក្រុងផ្សេង នៃ សហរដ្ឋអាមេរិក នោះដែរ។ ប៉ុន្តែ នាងកំពុងសម្ងំរស់នៅឱបអាថ៌កំបាំង នៅ ប្រទេសសិង្ហបុរី។
ប្រភពព័ត៌មានដែលមិនត្រឹមតែកៀកជិតនឹងលោកចាន់ថន តែថែមទាំងមាន ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់- លោក រួមទាំងអតីតភរិយា និងឪពុក ម្តាយរបស់លោកផង ដែលកំពុងរស់នៅ ក្រុងស៊ីអេតថល បានប្រាប់បណ្តាញ-អ្នកយកព័ត៌មាន “អង្គរធំ” ថា “បើ ម៉ារីណា មកអាមេរិក គ្រប់គ្នាច្បាស់ជា ដឹង។ ខ្ញុំដឹងពីសាច់ញាតិ និងមិត្តភក្តិ ជាច្រើនទៀត របស់ចាន់ថន ថា ម៉ារីណា នៅសិង្ហបុរី មិនមែនអាមេរិក ទេ”។
ប្រជាជនខ្មែរមួយចំនួនទៀត នៅ ក្រុងធំបំផុត នៃភាគពាយ័ព្យសហរដ្ឋ-អាមេរិកនេះ ដែលបណ្តាញព័ត៌មាន “អង្គរធំ” បានជួបសាកសួរ ដោយ ក្នុងនោះរួមបញ្ចូលទាំងអ្នកធ្វើការក្នុងឧស្សាហកម្មកាស៊ីណូ ដូចលោកចាន់ថន ដែរ បានឯកភាពនឹងព័ត៌មានផ្តល់ដោយ ប្រភពខាងលើ ហើយព័ត៌មានដ៏គួរឱ្យ ភ្ញាក់ផ្អើលមួយទៀត ដែលពួកគេបានផ្តល់ ឱ្យនោះ គឺលោកសាត ចាន់ថន ស្រាប់តែ ចាកចេញពីសហរដ្ឋអាមេរិក ស្ងាត់ៗ ដែរ។ មិត្តភក្តិរបស់លោកភាគច្រើន បាន ជួបលោកចុងក្រោយ នៅអំឡុងខែកុម្ភៈ។
ពួកគេនិយាយស្រដៀងគ្នាថា “អ្វីដែលខ្ញុំបានឮនោះ គឺចាន់ថន ទៅ សិង្ហបុរី។ បើខ្ញុំដឹងមិនខុសទេ គឺទៅ ស្កាត់រកគូដណ្តឹងខ្មែរ របស់គាត់”។ ពេលនេះ ផ្ទះរបស់លោកចាន់ថន មានតែ ឪពុកម្តាយរបស់លោកប៉ុណ្ណោះ ដែល កំពុងរស់នៅ។ ចំណែកអតីតភរិយា និង កូនស្រីវ័យ២២ឆ្នាំរបស់លោក រស់នៅ ជម្រកផ្សេង។
នៅលើទំព័រ Facebook របស់ លោកចាន់ថន លោកបាន បង្ហោះរូបថត មួយចំនួន ដែលមានទិដ្ឋភាពដូចនៅ ស្រុកខ្មែរ ដែលធ្វើឱ្យ គេសង្ស័យថា លោក និងម៉ារីណា ឆ្លៀតចេញចូល ស្រុកខ្មែរ។ តែលោកប្រាប់មិត្តភក្តិថា រូបនោះ នៅ សិង្ហបុរី ដែលអាចចាត់ទុកជាការ សារភាពមួយ។
ទោះយ៉ាងណា មិនមានការដឹង ច្បាស់លាស់ថា ពួកគេកំពុងប្រកប ការងារអ្វី នៅប្រទេស សិង្ហបុរី ឬមួយ ក៏គ្រាន់តែទៅកម្សាន្តនោះទេ។
នាងសាត អែនជែលលីក កូនស្រី- ភរិយាដើម របស់ លោកសាត ចាន់ថន ដែលរស់នៅក្រុងឌីស ម៉នស៍ (Des Moines) នៃរដ្ឋឡូវ៉ា (Lowa) បដិសេធ មិនប្រាប់ទីតាំងដែលឪពុកនាង និង ម៉ារីណា កំពុងរស់នៅឡើយ តែនាង ទទួលស្គាល់ថា ពួកគេមិនមែននៅ សហរដ្ឋអាមេរិក ទេ។
សូមបញ្ជាក់ថា គិតមកដល់-ដំណាច់ខែមីនា អតីតអ្នកសម្តែង រូបស្អាត លី ម៉ារីណា បានបាត់មុខ ពីប្រទេសកម្ពុជា រយៈពេល៤ខែហើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១១ នាងបានប្រាប់ថា នាងបាន ទទួលទិដ្ឋាការ ទៅរស់នៅសហរដ្ឋ-អាមេរិក ជាមួយគូដណ្តឹង។ ក៏ប៉ុន្តែ ការ ចាកចេញ របស់នាង បន្សល់ នូវចំណុច សង្ស័យមួយ ចំនួន។ ការសង្ស័យនេះ កាន់តែរីកធំឡើង នៅពេល ម៉ារីណា ត្រូវប្រភពអនាមិក ចោទថា នាងមាន ទំនាក់ទំនងជាមួយមន្ត្រីរាជការខ្មែរ ដែលមាន ប្រពន្ធកូន រួចហើយ ហើយ នាងបង្កើត ព័ត៌មាន ទៅអាមេរិក ដើម្បី គេចខ្លួន ពីការ គំរាមព្យាបាទ ដោយប្រពន្ធដើម...។ កាលពីដើមខែមីនា អ្នកជិតដិត នឹងម៉ារីណា បានប្រាប់ថា អតីតតារា សម្តែង រូបនេះ បានស្បថស្បែថា មិនបាន យកប្តី អ្នកណាទេ។ តែអំណះអំណាង ដែលមិនបានធ្វើឡើងដោយផ្ទាល់នេះ ហាក់ដូចជាមិនបានបន្សាបព័ត៌មានដែល គេកំពុងចោទប្រកាន់នាងនោះឡើយ។ ដំណាលគ្នានោះ វាបានពង្រីកឱ្យគេ សង្ស័យពីទំនាក់ទំនងរបស់នាង និង លោកសាត ចាន់ថន ថា ជាស្នេហាពិត ឬក្លែងបន្លំ?
ក៏ប៉ុន្តែ បើយោង តាមក្រុមគ្រួសារ និងមិត្តភក្តិ របស់លោកចាន់ថន បាន ឱ្យដឹងថា ពួកគេជា គូស្នេហ៍ពិត។ ប៉ុន្តែ បើដូច្នេះមែន ហេតុអ្វីម៉ារីណា ចាំបាច់ លាក់មុខ ប្តូរប្រទេសរស់នៅបែបនេះ?
នាងសាត អែនជែលលីក និយាយ ថា “ពួកគាត់ជា គូពិត ព្រោះខ្ញុំដឹងថា ប៉ា របស់ខ្ញុំ ស្រលាញ់គាត់ (ម៉ារីណា”...។
មិត្តភក្តិរបស់លោកចាន់ថន បាន បន្ថែមថា “ចាន់ថន ស្រលាញ់ម៉ារីណា មែន ហើយបានទាក់ទងតាំងពីថ្ងៃពួកគេ ជួបគ្នាដំបូង នៅពេលម៉ារីណា មកច្រៀង នៅរដ្ឋស៊ីអេតថល ម៉្លេះ ហើយពេល ម៉ារីណា បាត់ពីស្រុកខ្មែរ ចាន់ថន បាត់ពី អាមេរិក ដែលអាចបញ្ជាក់ថា ពួកគេ ណាត់ជួបគ្នា។ ដូច្នេះ ស្នេហានេះមិនមែន ក្លែងក្លាយទេ”។ ប៉ុន្តែ លោកសង្ស័យ ថា ភាគីខាងស្រី មានបញ្ហាលំបាក អ្វីមួយ ដែលបង្ខំឱ្យ ពួកគេនាំគ្នាគេចមុខ បែបនេះ។
កាលពីថ្ងៃទី០៦ មីនា មានគេ ប្រទះឃើញ លោកសាត ចាន់ថន រួមទាំង មិត្តភក្តិមួយចំនួនទៀត ជួបជុំញ៉ាំអាហារ នៅភោជនីយដ្ឋានមួយ ក្នុងក្រុងហុងកុង និងមានពិធីដុតនំខួបកំណើតឱ្យលោក ចាន់ថន ផង។ ការប្រទះឃើញនេះ គឺ ស្របគ្នាទៅនឹងរូបថតមួយសន្លឹក ដែល លោកចាន់ថន បង្ហោះតាមទំព័រ Facebook របស់លោក ដើម្បីអរគុណ អ្នកដែលបាន រៀបចំ ខួបកំណើត ឱ្យលោក នៅក្រុង ហុងកុង។ ប៉ុន្តែ រូបថតនោះ មានសភាពងងឹត ដែលគេ មិនអាចមើល ឃើញអ្នកដែល នៅជុំវិញ ខ្លួនរបស់លោក នោះទេ។ ទោះយ៉ាងណា គេជឿថា ម៉ារីណា ក៏មានវត្តមាន នៅទីនោះដែរ គ្រាន់តែ នាងហាក់ មានរឿង លាក់បាំង មិនទាន់ចង់ បង្ហាញមុខ ឱ្យគេឃើញ។
ក្រុមគ្រួសារ របស់លី ម៉ារីណា ដែលកំពុង រស់នៅ រាជធានីភ្នំពេញ មិនអាច ទាក់ទង បានទេ ដោយហេតុថា ពួកគេបាន ផ្លាស់ប្តូរ  លេខទូរស័ព្ទ ហើយ ប្តូរជម្រកថ្មី ដែលគេមិនស្គាល់ អាសយដ្ឋាន។ ប្រជាជន នៅអាមេរិក កំពុង ទន្ទឹងមើលថា តើនៅពេល លោកសាត ចាន់ថន វិលទៅ អាមេរិកវិញ មានវត្តមាន លី ម៉ារីណា ទៅជាមួយ ដែរទេ?...៕

_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...