បវរកញ្ញា​ថៃ ​រូប​ណា ​ចូល​ប្រកួត​ បវរ​កញ្ញា​ ពិភពលោក?


នាង Vanessa “Na-Chatra” Muangkod បាន​គ្រង​មកុដ ​បវរកញ្ញា​ ថៃ Miss Thailand World 2012 ដែល​ប្រារព្ធ​ នៅ​ក្នុង​​សណ្ឋាគារ Central World ទីក្រុង ​បាងកក កាល​ពី​ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នាំ ២០១២។
Vanessa “Na-Chatra” Muangkod គឺ​ជា ​និស្សិត​ នៅ ​សាកល វិទ្យាល័យ Ramkhamhaeng ​រៀន​មុខ​វិជ្ជា វិទ្យាសាស្ត្រ​ មនុស្ស​សាស្ត្រ។ Vanessa ​ជា​តារា ​ម៉ូដែល​ កូន​កាត់​អាល្លឺម៉ង់​-ថៃ ដែល​ធំ​ធាត់​ ឡើង​នៅ​ខេត្ត ភូ​កេត ​​ប្រទេស​ថៃ។ នាង​មាន​អាយុ ២០ ឆ្នាំ និង មាន​កម្ពស់ ១៧៤ សង់ទីម៉ែត្រ។ Vanessa គឺ​ជា​បវរ​កញ្ញា​​ តំណាង​ឲ្យ ​ប្រទេស​ថៃ ​ក្នុង​ការ​ចូល​រួម ​ប្រកួត​កម្មវិធី​ ប្រឡង​បវរកញ្ញា​ពិភពលោក ឆ្នាំ ២០១២ (Miss World 2012) ដែល​នឹង​ប្រារព្ធ នៅ​​ក្នុង​ប្រទេស​ចិន នៅ​ថ្ងៃ​ទី ១៨ ​ខែ​សីហា។
ក្រៅ​ពី​ ជាប់​ជា ​បវរកញ្ញា​ឯក ​តំណាង​ឲ្យ ​ប្រទេស​ថៃ នាង Vanessa “Na-Chatra” Muangkod ក៏​បាន​ឈ្នះ​តំណែង Miss Beauty With a Purpose, Miss Top Model និង Best in Swimsuit ផង​ដែរ។ កម្មវិធី​ប្រកួត​នេះ​រៀប​ចំ ​ឡើង​ដោយ ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ របស់​​ថៃ និង ផលិត​កម្ម BEC Tero Entertainment៕

ប្រែ​សម្រួល៖ ថារី (Sabay)
ប្រភព & រូបភាព៖ beautypageantnews & phuketgazette

_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...