គេហទំព័រ bgr បានឲ្យដឹងកាលពីល្ងាចម្សិលមិញនេះថាក្រុម Hacker ដ៏ល្បីដែលមានឈ្មោះថា Anonymous កាលពីពេលថ្មីៗនេះបានប្រាប់ពីគម្រោងការបិទប្រព័ន្ធអ៊ីនធឺណិតនៅថ្ងៃសៅរ៍ទី៣១ខែមិនាខាងមុខនេះដើម្បីប្រឆាំងតវ៉ានឹងច្បាប់ SOPA។
កាលពីខែមុននេះក្រុម Hacker
បានថ្លែងថា “នៅថ្ងៃទី៣១ខែមិនាខាងមុខនេះក្រុម anonymous
នឹងបិទប្រព័ន្ធអ៊ីនធឺណិតដើម្បីតវ៉ាច្បាប់ SOPA និង Wallstreet
ដែលជាថ្នាក់ដឹកនាំគ្មានទំនួលខុសត្រូវព្រមជាមួយអ្នកធនាគារ
ដែលចង់បានពិភពលោកមកក្ដោបក្ដាប់ក្នុងដៃដើម្បីប្រយោជន៍ផ្ទាល់
ខ្លួនលើគំនរទុក្ខរបស់អ្នកដ៏ទៃ”។ Anonymous បានបន្ថែមថា
“សូមចងចាំថានេះគឺជាការតវ៉ាប៉ុណ្ណោះ
យើងមិនមែនព្យាយាមកម្ទេចប្រព័ន្ធអ៊ីនធឺណិតនោះទេ
តែយើងគ្រាន់តែបិទជាបណ្ដោះអាសន្នហើយនេះក៏រឿងមួយដែលធ្វើឲ្យយើង
ឈឺចាប់បំផុត”។
ប្រតិបត្តិការGlobal Blackout 2012
ដើម្បីបិទប្រព័ន្ធអ៊ីនធឺណិតទូទាំងពិភពលោកក្នុងឆ្នាំ២០១២នេះគឺ
ធ្វើឡើងតាមរយៈការបិទ server សំខាន់របស់ DNS
ដូចនេះគេហទំព័រមិនអាចបើកបាននោះទេ។
ទាក់ទិនទៅនឹងគម្រោងការខាងលើនេះអ្នកជំនាញខាងប្រព័ន្ធសុវត្ថិភាព
Cyber
បានលើកឡើងថាវាមិនអាចទៅរួចទេដែលថាការវាយប្រហារខាងលើនេះនឹង
មានប្រសិទ្ធភាពដូចនេះគ្មានអ្វីដែលគួរឲ្យព្រួយបារម្ភនោះឡើយ។
លោក Robert Graham អ្នកជំនាញម្នាក់របស់
Errata Security បានថ្លែងដូចគ្នាថា ” ក្រុម Anonymous
អាចធ្វើឲ្យបង្អាក់ដំណើរការប្រព័ន្ធក្នុងតំបន់បាន
ក៏ប៉ុន្តែការវាយប្រហារលើកនេះគឺកំណត់យកទីតាំងប្រព័ន្ធដែល
ម៉ាស៊ីនសម្រាប់វាយប្រហាររបស់ពួកគេស្ថិតនៅ
ឬកន្លែងដែលបញ្ជាក់ពីកន្លែងដែលពួកគេវាយប្រហារយ៉ាងច្បាស់
ដូចនេះវាមិនអាចទៅរួចទេដែលថាពួកគេអាចបិទប្រព័ន្ធទាំងអស់ឲ្យ
ឈប់ដំណើរការ”។
តែទោះបីជាមានការអះអាងបែបនេះក្ដី
ក៏លោក Graham បានធ្វើការដាស់តឿនថា Anonymous
ប្រហែលមិនអាចធ្វើបានក៏ពិតមែន ក៏ប៉ុន្តែលោកមិនច្បាស់
១០០ភាគរយថា ពួកគេពិតជាមិនអាចសម្រេចបាននោះទេ។
នេះដោយយោងទៅតាមអ្នកជំនាញសុវត្ថិភាពបានលើកឡើងនៅលើ blog របស់
Errata៕
ប្រែសម្រួល៖ សេង សុភ័ក្ត (Sabay)
ប្រភពនិងរូបភាព៖ bgr
_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
















