ស្វែងយល់អំពី ស្ថានភាពទូទៅ របស់បណ្ដា ប្រទេសអាស៊ាន ទាំង១០



១. ព្រះរាជាណាចក្រកម្ពុជាៈ
ក.ស្ថានភាពទូទៅៈ
ព្រះរាជាណាចក្រកម្ពុជា  មានផ្ទៃក្រឡាសរុប ១៨១,០៣៥គីឡូម៉ែត្រក្រឡា ។ កម្ពុជា មានរាជធានី-ខេត្ត សរុបចំនួន ២៤ ។ ភ្នំពេញ ជារាជធានីរបស់ ព្រះរាជណាចក្រកម្ពុជា ។ កម្ពុជាមានប្រាសាទអង្គរវត្ដ តំណាងឱ្យដួងព្រលឹងនៃ ជាតិខ្មែរ ។ ពលរដ្ឋកម្ពុជា ប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា និងបានចាត់ទុកជាសាសនារបស់រដ្ឋ ។ ប្រទេស កម្ពុជាមានបាវចនាជាតិ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ។
ក្រោម ម្លប់ដ៏ត្រជាក់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះកម្ពុជាបាន បង្កើន ការអភិវឌ្ឍ ឈានឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចទាំង៣ មានសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន សម្ដេច ជា ស៊ីម ប្រធានព្រឺទ្ធសភា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ផ្អែកតាមការប៉ាន់ប្រមាណ នៅក្នុងឆ្នាំ២០១១ ពលរដ្ឋដែលរស់នៅ ក្នុងប្រទេសកម្ពុជាមាន ប្រមាណ ១៤,៨០៥.៣៥៨ នាក់ ហើយកំណើនពលរដ្ឋ ប្រចាំឆ្នាំបានកើន ឡើង ប្រមាណជាង ១ភាគរយ ។ កម្ពុជា ស្ថិតនៅក្នុងតំបន់អាស៊ី ភាគអាគ្នេយ៍ និងមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសថៃឡង់ដ៏ និងជើងជាប់នឹង ប្រទេស វៀតណាម ។ រីឯខាងកើត ជាប់នឹងប្រទេសវៀតណាម និងភាគឥសាននៃប្រទេសជាប់នឹងប្រទេសឡាវ រួមទាំងឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹង ដល់ឈូងសមុទ្រថៃ ។ កម្ពុជាមាន២រដូវធំៗ ក្នុងនោះមានរដូវប្រាំង និងរដូវវស្សា និងមានលក្ខណៈអាកាសធាតុក្ដៅសើម ។
កម្ពុជាមានភូមិសាស្ដ្រអំណោយផល ដោយកម្ពុជា មានសណ្ឋានដីដូចបាតខ្ទះ ដែលសម្បូរទៅដោយសម្បត្ដិ ធម្មជាតិ ច្រើនអនេក និងកម្រទទួលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ធ្ងន់ធ្ងរដូចបណ្ដា ប្រទេសនានា លើសកលលោក ។
តាមការប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១១ កំណើនសេដ្ឋកិច្ចឬហៅថា ជីឌីភី “ផលិតក្នុង ស្រុកសរុប” គិតជាទឹក ប្រាក់ប្រមាណ១៣,០០១ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ កម្ពុជា ប្រើប្រាស់រូបិយប័ណ្ណជាប្រាក់រៀល និងប្រើ ប្រាស់ទូទៅផងដែរ ជារូបិយប័ណ្ណដុល្លារ ។
កម្ពុជា បានចាត់ទុកវិស័យធំៗដែលជួយបង្កើនសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឱ្យឈានឡើង ក្នុងនោះរួមមានៈ វិស័យកាត់ដេរសម្លៀកបំពាក់, កសិកម្ម, ទេសចរណ៍ វិស័យសំណង់ និងវិស័យជាច្រើនទៀត ។

ខ.អំពីរដ្ឋាភិបាលៈ
កម្ពុជាប្រកាន់យករបបរាជានិយម ហើយទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោម ការទាមទារឯករាជ្យរបស់ព្រះវរបិតា បង្រួបបង្រួមជាតិ និងជា ព្រះរាជបិតាជាតិ នរោត្ដម សីហនុ ព្រះវីរក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ។ រដ្ឋធម្មនុញ្ញកម្ពុជាចូលជាធរមាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។ ព្រះករុណា ព្រះបាទមរមនាថ សីហមុនី ព្រះមហាកត្រនៃ ព្រះរាជាណាចក្រកម្ពុជា ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី សម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនោះ លោក សម រង្ស៊ី ប្រធាន គណបក្សប្រឆាំង និងមានលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងគណបក្សហ្វុនស៊ិនប៉ិចផងដែរ ដោយកម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតី និងមានពហុបក្សចូលរួមឈរឈ្មោះជាតំណាងរាស្ដ្រ ។ នៅក្នុងអាសន្ន នៃរដ្ឋសភាមានចំនួន១២៣អាសន្ន និងព្រឹទ្ធសភាមាន៦១អាសន្ន ។
កម្ពុជា បានប្រកាន់យកនូវនិន្នាការ៣ ទី១ និតិបញ្ញាតិ ប្រតិបត្ដិ និងអំណាចតុលាការ និងមានឧបនាយករដ្ឋមន្ដ្រី ចំនួន១០រូប និងទេសរដ្ឋមន្ដ្រីចំនួន១៦រូប រដ្ឋមន្ដ្រីចំនួន២៦រូប ។ លើសពីនេះមាន រដ្ឋលេខាធិការចំនួន២០៦រូប និង មានអនុរដ្ឋលេខាធិការចំនួន២០៥រូប។


គ.អំពីសេដ្ឋកិច្ចៈ
កម្ពុជា ពឹងផ្អែកលើវិស័យកសិកម្ម ជាស្នូលនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះមាន ផលិតកម្មស្រូវ សម្រាប់នាំ ចេញកៅស៊ូ និងផលិតផលជាច្រើនទៀត ។ ម្យ៉ាងទៀត វិស័យកាត់ដេរ សម្លៀកបំពាក់ ត្រូវបានចាត់ចូល ជាវិស័យ អាទិភាព មួយក្នុងចំណោម វិស័យធំៗទាំងឡាយ ហើយវិស័យទេសចរណ៍ តាមរយៈភ្ញៀវទេសចរជាតិ និងអន្ដរ ជាតិចូលទស្សនាប្រាសាទអង្គរវត្ដ និងរមណីយដ្ឋាន ធម្មជាតិ នានាទូទាំងប្រទេស ជាផ្នែកមួយលើកស្ទួយកំណើន សេដ្ឋកិច្ច កម្ពុជាផងដែរ ។ មកដល់សម័យបច្ចុប្បន្ន វិស័យហេដ្ឋារចនាសម្ព័ន្ធ បានរីកដុះដាល និងជាប្រភព ចំណូលមួយផងដែរ សម្រាប់ទាក់ទាញ ក្រុមវិនិយោគិនបរទេស ចូលមកបណ្ដាក់ទុន នៅកម្ពុជា ។ ក្នុងនោះ មានវ័យទូរគមនាគមន៍ ប្រៃសនីយ៍ និងវិស័យឧស្សាហកម្មរ៉ែ និងថាមពល ដែលកម្ពុជារំពឹងថា នឹងទទួលបានចំណូលតាមរយៈការរុករ៉ែប្រេងកាត លើកដំបូង នៅកម្ពុជានាពេល អនាគតខាងមុខ ។

ឃ.អំពីកិច្ចការទំនាក់ពាណិជ្ជកម្មៈ
កម្ពុជា មានដៃវិនិយោគទុន បរទេសជាច្រើន ក្នុងនោះមាន កូរ៉េខាងត្បូង ចិន ជប៉ុន សហរដ្ឋអាមេរិក អូស្ដ្រាលី វៀតណាម អូស្ដ្រាលី និងប្លុកអឺរ៉ុបមួយចំនួន រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ។


ង.អំពីម្ចាស់ជំនួយបរទេសៈ
កម្ពុជា មានការគាំទ្រ ពីអង្គការអន្ដរជាតិ និងស្ថាប័ន ហិរញ្ញវត្ថុធំៗ លើលោក ក្នុងនោះមាន ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិរូបិយវត្ថុអន្ដរជាតិ និងបណ្ដាអង្គការជាតិ និងអន្ដរជាតិនានា ដែលកំពុង ប្រតិបត្ដិការនៅកម្ពុជា ។ ស្ថាប័នទាំងអស់នេះ ជាម្ចាស់ជំនួយ និងបានផ្ដល់ទាំងថវិកា និងសម្ភារៈជាច្រើន ដើម្បីចូលរួមចំណែក ជួយអភិវឌ្ឍកម្ពុជា រីកចម្រើន ។


ច.អំពីសម្បត្ដិវប្បធម៌ជាតិៈ
កម្ពុជា មានប្រាសាទអង្គរវត្ដ ដែលមានអាយុកាលជិតមួយពាន់ឆ្នាំមកហើយ និងជាដួងព្រលឹងសម្រាប់ជាតិ សាសនា ខ្មែរ ។ កម្ពុជាក៏មានប្រាសាទបុរាណជាច្រើនកន្លែង ទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ និងកំណើនភ្ញៀវ ទេសចរបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្រៅពីនេះ កម្ពុជា ក៏មានប្រាសាទបុរាណ ដែលមានវ័យចំណាស់ នៅ ភូមិភាគខាងលិច ក្នុងខេត្ដព្រះវិហារ គឺ ប្រាសាទព្រះវិហារ ស្ថិតនៅជិតព្រំប្រទល់ កម្ពុជា-ថៃឡង់ដ៏ ។ សព្វថ្ងៃ ប្រាសាទមួយនេះបានចូលជាសម្បត្ដិបេតិកភ័ណ្ឌ ពិភពលោករួចទៅហើយដោយ មានអង្គការយូណេស្កូចុះក្នុងបញ្ជីជា ផ្លូវការ ។
ឆ.អំពីតំបន់ទេសចរណ៍ និងរម្មនីយដ្ឋានៈ
ក្រៅពីប្រាសាទអង្គរវត្ដ កម្ពុជា មានឆ្នេរខ្សាច់ កោះ និងរមណីយដ្ឋានជាច្រើននៅទូទាំងប្រទេស ដែលទាក់ទាញដល់ ភ្ញៀវទេសចរណ៍ ក្នុងនោះមាន ទស្សនីយភាពភ្នំបូកគោ ក្រុងព្រះសីហនុ ទឹកជ្រោះប៊ូស្រា ក្នុងទឹកដីប៉ែកឥសាន នៃ ប្រទេសកម្ពុជា ស្ថិតក្នុងខេត្ដរនតគីរី បឹងយក្សឡោម និងតំបន់អេកូសេដ្ឋកិច្ច ស្ថិតក្នុងខេត្ដក្រចេះ-ស្ទឹងត្រែង ។ ជាងនេះទៅទៀតមាន ប្រាសាទបុរាណនៅខេត្ដតាកែវ កំពង់ធំ កំពង់ចាម បាត់ដំបង ភ្នំដងរែក និងភ្នំឪរ៉ាល់ និង បណ្ដារម្មនីយដ្ឋានធម្មជាតិនៅ ឧទ្យានគីរីរម្យ និងនៅតាមបណ្ដាខេត្ដនានាទូទាំងប្រទេសកម្ពុជា ។
ជ.អំពីសាសនា និងភាសាៈ
ពលរដ្ឋកម្ពុជា និយាយភាសា ខ្មែរ និងប្រកាន់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ក្នុងនោះក៏មានសាសនាមួយ ចំនួនបាននឹងកំពុងផ្សព្វផ្សាយផងដែរ ។
www.dap-news.com
២.ព្រះរាជាណាចក្រថៃឡង់ដ៏ៈ
ក.ស្ថានភាពទូទៅៈ
ប្រទេសថៃឡង់ដ៏ មានផ្ទៃក្រឡា៥១៣,១២០គីឡូម៉ែត្រក្រឡា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងចិន ។ ប្រទេសថៃឡង់ដ៏ ប្រកាន់យករបបរាជានិយមដូចកម្ពុជាដែរ ដែលក្សត្រព្រះ នាម ប៊ូមីបុល អាឌុលយ៉ាដេត និងមាននាយករដ្ឋមន្ដ្រីស្ដ្រី យីង ឡាក់ ដឹកនាំប្រទេសនាពេលចប្ចុប្បន្ននេះ ។ ផ្អែក តាមការប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១១ ប្រទេសថៃឡង់ដ៏មានពលរដ្ឋប្រមាណ៦៦,៧២០លាននាក់ និងមាន កំណើន ជីឌីភី សរុបប្រមាណ៦១៦,៧៨៣ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១១ ។ ពលរដ្ឋថៃ ប្រើប្រាស់ភាសាថៃ និងប្រើរូបបិយប័ណ្ណប្រាក់បាត ។ បាងកក ជារដ្ឋធានីរបស់ប្រទេសថៃឡង់ដ៏ ។ ពលរដ្ឋថៃភាគច្រើនកាន់សាសនា ព្រះពុទ្ធ និងមានក្រុមជនជាតិភាគតិចជាច្រើនក្រុមផងដែរដែលកំពុងរស់នៅក្នុងប្រទេសនេះ ។
ប្រទេសថៃឡង់ដ៏មានខេត្ដចំនួន៧៦ ដោយបែងចែកជា៦តំបន់ធំៗ និងមានរដ្ឋធានីចំនួន១ ។ កំណើនសេដ្ឋកិច្ច ជីឌីភី គិតត្រឹមឆ្នាំ២០១១មានចំនួន៣២៣,៦ពាន់លានដុល្លារ និងកំណើនប្រចាំឆ្នាំប្រមាណ១,៥ភាគរយ ។ ប្រទេសថៃឡង់ដ៏ មានធនធានធម្មជាតិមួយចំនួនដូចជា កៅស៊ូ ធនធានឧស្ម័ន និងមានធនធានជាច្រើនទៀត ។ វិស័យកសិកម្មមានការរីកចម្រើនមានចំនួន១២ភាគរយនៃកំណើនជីឌីភី ក្នុងនោះមានៈ ស្រូវ ពោត និង ស្ករអំពៅ និងទិន្នផលជាច្រើនទៀត ។

ខ.អំពីរដ្ឋាភិបាលៈ
ប្រទេសថៃឡង់ដ៏ ប្រកាន់យករបបរាជនិយម និងមានលោកស្រី យីង ឡាក់ ជានាយករដ្ឋមន្ដ្រី ដឹកនាំប្រទេស ថៃឡង់ដ៏នាពេលបច្ចុប្បន្ននេះ ។ តាមឯកសារប្រវត្ដិសាស្ដ្របានចែងថា ប្រទេសថៃឡង់ដ៏មិនដែល មានរបប ណាមួយ គ្រប់គ្រង ឬធ្វើអាណានិគមលើប្រទេសនេះឡើយគិតចាប់ពីឆ្នាំ១២៣៨ ។ រដ្ឋាភិបាលថៃ ដឹកនាំដោយ នាយករដ្ឋ មន្ដ្រីមួយរូប និងមានព្រឹទ្ធសភា សភា និងតុលាការធម្មនុញ្ញផងដែរ ។ ប្រទេសនេះមានបក្ស នយោបាយចូលរួម ចំណុះ ប៉ុន្ដែគណបក្សដែលកំពុងកាន់អំណាចនាពេលនេះ គឺបក្សភឿថៃ ដែលគេ ឱ្យឈ្មោះថា ក្រុមអាវក្រហមនោះ ឯង ។ រដ្ឋធម្មនុញ្ញចូលជាធរមានគិតចាប់តាំងពីថ្ងៃទី១៩ សីហា ឆ្នាំ២០០៧ ។
គ.អំពីសេដ្ឋកិច្ចៈ
វិស័យកសិកម្មជាវិស័យអាទិភាព ។ វិស័យឧស្សាហកម្ម និងទេសចរណ៍ រួមទាំងហេរដ្ឋរចនាសម្ព័ន្ធ ត្រូវបានចាត់ ចូល ជាវិស័យចំបងរបស់ប្រទេសថៃឡង់ដ៏ ។ កំណើនសេដ្ឋកិច្ចរបស់ប្រទេស ថៃឡង់ដ៏កើនឡើងប្រចាំ ឆ្នាំ១,៥ ភាគរយ ។ រីឯអត្រាអ្នកគ្មានការធ្វើប្រមាណ១ភាគរយ ។
ឃ.អំពីកិច្ចការទំនាក់ទំនងពាណិជ្ជកម្មៈ
តាមការប៉ាន់ប្រមាណ ប្រទេសថៃឡង់ដ៏ បាននាំចេញផលិតផលគិតជាទឹកប្រាក់ ប្រមាណ១៩៣,៥ពាន់លាន ដុល្លារ គិតត្រឹមឆ្នាំ២០១០ ខណៈដែលឆ្នាំ២០១១ ប្រទេសនេះរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ ។
ទីផ្សារនាំចេញធំសម្រាប់ប្រទេសថៃឡង់ដ៏រួមមានៈ ប្រទេសជាសមាជិកអាស៊ាន ប្លុកអឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន និងហុងកុង និងតំបន់ជាច្រើនទៀត ។ ចំណែកការនាំចូលវិញ ប្រទេសថៃឡង់ដ៏ បាននាំចូលទំនិញ មួយចំនួន ដូចជាៈ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ រួមទាំងគ្រឿងចក្រ គិតជាទឹកប្រាក់ប្រមាណ ១៦១,៣ពាន់ លានដុល្លារ ដោយនាំចូលពីប្រទេសធំៗមាន សហរដ្ឋអាមេរិក ចិន ជប៉ុន សហភាពអារ៉ាប់ បណ្ដាប្រទេសសមាជិក អាស៊ាន រួមទាំងប្លុកអឺរ៉ុបផងដែរ ។
ង.អំពីពលរដ្ឋៈ
តាមការប៉ាន់ប្រមាណក្នុងឆ្នាំ២០១១ កំណើនពលរដ្ឋថៃមានប្រមាណជាង៦៦,៧លាននាក់ ក្នុងនោះជនជាតិថៃ មានប្រមាណ៨៩ភាគរយ ក្រៅពីនេះជាជនជាតិភាគតិច ។

ច.អំពីសាសនា និងប្រពៃណីៈ
ពលរដ្ឋថៃ បានប្រកាន់ខ្ជាប់សាសានាព្រះពុទ្ធ និងមានលាយឡំសាសនាផ្សេងៗចូលផងដែរនាពេលបច្ចុប្បន្ន នេះ ។ ដោយតួលេខបានបង្ហាញឱ្យថា ប្រមាណ៩៤ភាគរយប្រកាន់យកសាសនាព្រះពុទ្ធ ។

ឆ.អំពីជីវប្រវត្ដិសង្ខេបៈ
នៅក្នុងសតវត្សរ៍៦ មានពលរដ្ឋចិនមកពីភាគខាងជើងបានមកតាំងលំនៅដ្ឋាននៅលើទឹកដីមួយនេះ ដោយសព្វថ្ងៃ ក្លាយជាប្រទេសថៃឡង់ង៏ ។ បន្ទាប់ពីបានសិទ្ធិកាន់កាប់ដែនដី ពលរដ្ឋថៃ បានបង្កើនមុខរបរដោយចាប់យកវិស័យ កសិកម្ម ដែលមានស្រែចំការជាគោល ហើយប្រទេសនេះរីកធំឡើងៗ និងត្រូវបានគេចាត់ទុកជាប្រទេសស៊ីវិល័យ មួយនៅក្នុងចំណោមប្រទេសទាំងឡាយក្នុងតំបន់អាស៊ី អាគ្នេយ៍ ។

ជ.អំពីរូបបិយប័ណ្ណៈ
ប្រទេសថៃឡង់ដ៏ បានប្រើប្រាស់ប្រាក់បាត ជារូបបិយប័ណ្ណ និងមានប្រើប្រាស់ប្រាក់ដុល្លារ ដើម្បីផ្លាស់ប្ដូរពាណិជ្ជកម្ម ជាមួយបរទេសផងដែរ ។

ឈ.អំពីរម្មនីយដ្ឋាន និងកន្លែងកម្សាន្ដៈ
ប្រទេសថៃឡង់ដ៏ មានកន្លែងកម្សាន្ដជាច្រើន ក្នុងនោះឆ្នេរសមុទ្រដ៏គួរទាក់ទាញ ទស្សនីយភាពនៅខេត្ដប៉ាតាយ៉ា ឈៀង ម៉ៃ ស៊ីសាកេត និងបណ្ដាតំបន់រម្មនីយដ្ឋានធម្មជាតិជាច្រើនទៀត៕
www.dap-news.com
៣.ប្រទេសឡាវៈ
ក.ស្ថានភាពទូទៅៈ
ឡាវ ក៏ជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ដោយមានផ្ទៃក្រឡាសរុប២៣៦,៨០០គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ជាប់និងប្រទេសកម្ពុជា វៀតណាម ថៃឡង់ដ៏ មីយ៉ាន់ម៉ា និងចិន ។ រដ្ឋធានីរបស់ប្រទេស នេះមាន ឈ្មោះថា វៀងច័ន្ទ និងមាន១៦ខេត្ដ ។ លោក ឈុំម៉ាលី សៃយ៉ាសុន ជាប្រធានាធិបតី និងលោក  ថងស៊ីង ថាមវង្ស ជានាយករដ្ឋមន្ដ្រី ។ ប្រទេសនេះ ទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤៩ និងបាន ប្រកាសជាផ្លូវការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៣ ។ តាមការប៉ាន់ប្រមាណ សរុបពលរដ្ឋឡាវមានចំនួន៦,៥លាន នាក់ ។ ប្រទេសនេះប្រើរូបបិយប័ណ្ណ គីប និងប្រើប្រាស់ប្រាស់ដុល្លារដើម្បីផ្លាស់ប្ដូរក្នុងកិច្ចការ ពាណិជ្ជកម្មផងដែរ ។
ពលរដ្ឋឡាវ ភាគច្រើនប្រកាន់យកសាសនាព្រះពុទ្ធ ដូចកម្ពុជា និងថៃដែរ ប្រមាណជា៦៧ភាគរយ ។  ប្រទេសឡាវ ត្រូវបានគេចាត់ទុកថាជាប្រទេសដែលប្រកាន់ខ្ជាប់របបកុម្មុយនីស ។


ខ.អំពីរដ្ឋាភិបាលៈ
ប្រទេសឡាវ ជាប្រទេសប្រកាន់យករបបកុម្មុយនីស្ដ ។ ប្រធានាធិបតីជាអ្នកប្រតិបត្ដិ (ប្រមុខរដ្ឋ) និងមានប្រធាន  ក្រុមប្រឹក្សារដ្ឋមន្ដ្រី ដែលមាននាយករដ្ឋមន្ដ្រីគ្រប់គ្រង និងមានសមាជិកនយោបាយ១១រូប ហើយមានសមាជិក គណៈកម្មាធិការកណ្ដាលចំនួន៥០រូប និងមានសមាជិកសភាចំនួន១៣២រូប រួមទាំងអង្គភាពតុលាការពីថ្នាក់ តំបន់រហូតដល់ តុលាការកំពូល ។

គ.អំពីសេដ្ឋកិច្ចៈ
តាមការប៉ាន់ប្រមាណត្រឹមឆ្នាំ២០១០ ប្រទេសឡាវមានកំណើន ជីឌីភី គិតជាទឹកប្រាក់ស្មើនឹង៦,៣៤១ពាន់លាន ដុល្លារ ។ ប្រទេសនេះមានធនធានធម្មជាតិ ដោយមានវារីអគ្គិសនីដែលអាចចែកចាយអគ្គិសនីទាំងក្នុងតំបន់ និង បន្ដក្រៅស្រុកផងដែរ ។
វិស័យកសិកម្ម ជាវិស័យស្នូលដែលមាន២៩ភាគរយនៃកំណើន ជីឌីភី គិតក្នុងឆ្នាំ២០១១ ។ ប្រទេសឡាវមាន  ស្រូវ កាហ្វេ និងទិន្នផលជាច្រើនទៀត ។ ដោយឡែក វិស័យឧស្សាហកម្មវិញ ប្រទេសឡាវ មានដូចជាៈ មានរ៉ែ  មាស ទង់ដែង និងលោហៈធាតុជាច្រើនទៀត ។

ឃ.អំពីវិស័យពាណិជ្ជកម្មៈ
ការនាំចេញរបស់ប្រទេសឡាវ មានដូចជាៈ មាស ទង់ដែង អគ្គិសនី កាហ្វេ និងមានទំនិញជាច្រើនទៀត ។  ទីផ្សារធំ សម្រាប់នាំចេញរបស់ប្រទេសនេះមាន ចិន ថៃឡង់ដ៏ វៀតណាម ស្វីស អង់គ្លេស និងអាល្លឺម៉ង់ ។  ចំណែកការនាំ ចូលវិញមានដូចជាៈ ប្រេងឥន្ទនៈ ចំណីអាហារ សម្ភារៈប្រើប្រាស់ ម៉ាស៊ីនជាដើម ហើយ ទំនិញទាំងនេះប្រទេស ឡាវ បាននាំចូលមកពីប្រទេស ចិន ថៃឡង់ដ៏ វៀតណាម កូរ៉េខាងត្បូង និងប៊ែលហ្សិក ។

ង.អំពីពលរដ្ឋ និងសាសនា-ភាសាៈ
តាមការប៉ាន់ប្រមាណឡាវមានពលរដ្ឋប្រមាណ៦,៥លាននាក់ ហើយជាង៦៧ភាគរយប្រតិបត្ដិតាមសាសនា ព្រះពុទ្ធ ហើយប្រទេសនេះប្រើបាស់ភាសាឡាវ (ផ្លូវការ) អង់គ្លេស បារាំង និងភាសាមួយចំនួនទៀត ។


ច.អំពីប្រវត្ដិសង្ខេបៈ
តាមឯកសារប្រវត្ដិសាស្ដ្របានបញ្ជាក់ថា ប្រទេសឡាវមានដើមកំណើតដំបូងបង្អស់មានឈ្មោះថា ព្រះរាជា ណាចក្រ ឡង់ ស៊ាង (ជាប្រទេសសម្បូរទៅដោយសត្វដំរីរាប់លានក្បាល) នៅក្នុងឆ្នាំ១៣៥៣ ក្រោមការគ្រប់គ្រងរបស់ ស្ដេច ហ្វា ងាំ ហើយរហូតមកដល់សព្វថ្ងៃបានឱ្យឈ្មោះថា ប្រទេសឡាវ ។ ក្នុងអំឡុងសង្គ្រាម  លោកលើកទី២ ឡាវ ស្ថិតក្រោមអាណានិគមបារាំង តែនៅក្នុងឆ្នាំ១៩៤៥ បារាំងបានប្រកាសឯករាជ្យ ។  នៅក្នុងឆ្នាំដដែលនេះ ខេត្ដ ចំប៉ាសាក់ និងហ្លួងប្រាបាង បានបញ្ចូលគ្នាតែមួយ ។

ឆ.អំពីរម្មនីយដ្ឋានទេសចរណ៍ៈ
ប្រទេសឡាវ មានទីតាំងសម្រាប់ទាក់ទាញភ្ញៀវទេសចរច្រើនកន្លែងមិនចាញ់បណ្ដាប្រទេសនៅក្នុងតំបន់ប៉ុន្មាន  ឡើយ ។ ពិសេសនៅខេត្ដ ហ្លួង ប្រាបាង ត្រូវបានគេចាត់ទុកថា ជាខេត្ដជាប់លំដាប់ថ្នាក់លេខ១លើលោកក្នុងឆ្នាំ  ២០១២នេះ ដែលមាន ទិដ្ឋភាពធម្មជាតិដ៏ប្រសើរ សម្រាប់អ្នកទេសចរនៅទូទាំងពិភពលោក ៕
www.dap-news.com
៤.សាធារណរដ្ឋសង្គមនិយមវៀតណាម
ក.ស្ថានភាពទូទៅ
វៀតណាម ជាប្រទេសមួយដែលមានផ្ទៃក្រឡាសរុប ៣៣១,២១០គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ជាប់ប្រទេស កម្ពុជា ឡាវ ចិន និងសមុទ្រចិន ។ ប្រទេសនេះមាន៥៨ខេត្ដ ហើយត្រូវបានបែងចែក៥តំបន់ធំៗ ។ ទីក្រុងធំ ជាងគេរបស់វៀតណាម ហូ ជីមិញ ប៉ុន្ដែរដ្ឋាធានីវៀតណាម ហាណូយ ។ ប្រទេសវៀតណាម ជាប្រទេសមួយនេះ ប្រកាន់យកលទ្ធិកុម្មុយនីស្ដ ដោយមានលោក ត្រូង តាន់សាង ជាប្រធានាធិបតី និងលោក នាយករដ្ឋ មន្ដ្រី ង្វៀន តាន់ដុង ។
តាមឯកសារបានបញ្ជាក់ថា វៀតណាមធ្លាប់ស្ថិតក្រោមអាណានិគមចិន និងបារាំង ហើយបានទទួល ឯករាជ្យពេញលេញ នៅក្នុងឆ្នាំ៩៣៨ និងឆ្នាំ១៩៤៥ ។ ប្រទេសនេះប្រកាសរដ្ឋធម្មនុញ្ញជាធរមាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩២ ។ ពលរដ្ឋវៀតណាម និយាយភាសាវៀតណាម និងប្រើប្រាស់រូបបិយប័ណ្ណ ប្រាក់ដុង ។ ផ្អែកតាមការប៉ាន់ប្រមាណ វៀណាមមានពលរដ្ឋប្រមាណ ៩១,៥១៩លាននាក់ ។

ខ.អំពីរដ្ឋាភិបាល
វៀតណាមមានបក្សតែមួយគត់ គីបក្សកុម្មនុយនីស្ដ និងទទួលបាន ឯករាជ្យ ពីបារាំងនៅ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ១៩៤៥ និងបានប្រកាសរដ្ឋ ធម្មនុញ្ញជាធរមាន នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩២ ។ និតិប្រតិបត្ដិ មានប្រធានា ធិបតី ជាប្រមុខរដ្ឋ និងជាប្រធាន ក្រុមប្រឹក្សាសន្ដិសុខ និងការពារជាតិ ហើយមាននាយករដ្ឋមន្ដ្រី គ្រប់គ្រងលើរដ្ឋមន្ដ្រី ក្នុងនោះមានរដ្ឋសភាជាតិ ដែលជាស្ថាប័ន និតិបញ្ញត្ដ និងតុលាការកំពូល ។ គណបក្សនយោបាយ វៀតណាម មាន ឈ្មោះថា បក្សកម្មករ វៀតណាម ដែលបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៣០ ជាគណបក្ស ប្រកាន់ខ្ជាប់ របបកុម្មុយនីស្ដ នៅឥណ្ឌូចិន ។


គ.អំពីសេដ្ឋកិច្ច
ផ្អែកតាមការប៉ាន់ប្រមាណកំណើន ជីឌីភី គិតត្រឹមឆ្នាំ២០១១ មានទឹកប្រាក់ ៨១ពាន់លានដុល្លារ អត្រា កំណើនមាន ៥,៧ភាគរយ តែអត្រាអតិផរណា មានដល់ទៅ៩,២ភាគរយ ឯណោះ ។ វិស័យកសិកម្ម ជាវិស័យ ស្នូល ដោយមាន ប្រមាណ២០,៥៨ភាគរយនៃ ជីឌីភី គិតក្នុងឆ្នាំ២០១០ ។ ស្រូវ កាហ្វេ និងគ្រាប់ស្វាយចន្ទី ពោត ម្រេច ជាដំណាំ ដែលប្រទេសវៀតណាម និយមដាំច្រើន សម្រាប់នាំចេញ ទៅកាន់ទីផ្សារ ក្នុងស្រុក និងក្រៅ ស្រុក។

ឃ.អំពីកិច្ចការពាណិជ្ជកម្ម
វៀតណាមនាំចេញកាហ្វេដ៏លើសលប់ ផលនេសាទ ពិសេសបានមកពីសមុទ្រ ត្រូវបាននាំចេញ ទៅបរទេស ។ គិតត្រឹមឆ្នាំ២០១១ ការនាំចេញរបស់វៀតណាម គិតជា ទឹកប្រាក់ស្មើនឹង ៧០ពាន់លានដុល្លារ ក្នុងនោះ វៀតណាម បាននាំប្រេងឆៅ សម្លៀកបំពាក់ ផលនេសាទសមុទ្រ និងផលអនុផល ព្រៃឈើកែច្នៃ រួមទាំងផលិតផល ក្នុងស្រុកមួយ ចំនួនទៀត ។ ទីផ្សារ ដែលវៀតណាម នាំចេញនោះមាន សហរដ្ឋអាមេរិក អឺរ៉ុប សមាជិកអាស៊ាន ជប៉ុន ចិន និង កូរ៉េខាងត្បូង ។ ដោយឡែក វៀតណាមបាន នាំចូលនូវ ផលិតផល មួយចំនួនដូចជាៈ ម៉ាស៊ីន ប្រេង ឧស្ម័ន ដែក និង សម្ភារៈផលិតសម្លៀកបំពាក់ និងផលិតផល មួយចំនួនទៀត ដោយទំនិញ ទាំងនេះ ត្រូវបាន នាំចូល មកពី ចិន បណ្ដា ប្រទេសសមាជិក អាស៊ាន ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង អឺរ៉ុប និងសហរដ្ឋអាមេរិក ។

ង.អំពីពលរដ្ឋ-ភាសា
វៀតណាម មានពលរដ្ឋ ប្រមាណ៩១,៥១៩.២៨៩នាក់ ។ ពលរដ្ឋវៀតណាម ប្រើប្រាស់ភាសា ផ្លូវការគឺ វៀតណាម និងប្រើប្រាស់ភាសា បារាំង-អង់គ្លេស ក្នុងកិច្ចការ ទំនាក់ទំនង ពាណិជ្ចកម្ម ។


ច.អំពីសាសនា
ពលរដ្ឋវៀតណាម ប្រកាន់យក សាសនា ដូចចិនដែរ និងមានពិធីប្រារព្វ រៀបចំ ប្រហាក់ប្រហែល គ្នា ។ ក្រៅពីនេះ ក៏មានមួយចំនួនតូច កាន់សាសនាព្រះពុទ្ធ កាតូលិក និងសាសនាគ្រឹស្ដ ផងដែរ ។

ឆ.អំពីរូបបិយប័ណ្ណ
ប្រទេសវៀតណាម ប្រើរូបបិយប័ណ្ណ ប្រាក់ដុង និងប្រើប្រាស់ ប្រាក់ដុល្លារ សម្រាប់ផ្លាស់ប្ដូរ ពាណិជ្ជកម្ម ៕
www.dap-news.com


៥.សហភាពមីយ៉ាន់ម៉ា
ក.ស្ថានភាពទូទៅ
សហភាពមីយ៉ាន់ម៉ា មានផ្ទៃក្រឡាសរុប ៦៧៦,៥៧៨គីឡូម៉ែត្រក្រឡា និងមានព្រំប្រទល់ ជាប់នឹងប្រទេសឡាវ ថៃឡង់ដ៏ ចិន វៀតណាម ឥណ្ឌា និងសមុទ្រ អង់ដាម៉ង់ ។ កាលពីមុន សហភាព មីយ៉ាន់ម៉ា គេឱ្យឈ្មោះថា ភូមា ។
លោក ថេន សេន ជាប្រធានាធិបតី សហភាព មីយ៉ាន់ម៉ា ។ សហភាពមីយ៉ាន់ម៉ា មានពលរដ្ឋ ប្រមាណជាង ៦០លាននាក់ គិតត្រឹមឆ្នាំ២០១០ និងមាន ខេត្ដ/ក្រុង សរុបចំនួន១៤ ក្នុងនោះ យ៉ាងហ្គន ជាទីក្រុងធំ សម្រាប់ប្រទេសនេះ និងមានរដ្ឋធានី ឈ្មោះថា ណៃពីយ៉ាតា ។
ពលរដ្ឋមីយ៉ាន់ម៉ា ប្រកាន់យក សាសនាព្រះពុទ្ធ ច្រើនជាងសាសនាដ៏ទៃៗទៀត ហើយនិយាយភាសាភូមា និងប្រើប្រាស់ រូបបិយប័ណ្ណ គីយ៉ាត ។

ខ.អំពីរដ្ឋាភិបាល
រដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ត្រូវបាន អនុម័តថ្មីនៅក្នុង ខែឧសភា ឆ្នាំ២០០៨ ។ សហភាព មីយ៉ាន់ម៉ា មានលោក ថេន សេន ជាប្រធានាធិបតី ដែលជាប្រមុខរដ្ឋ និងជាអ្នកប្រតិបត្ដិ និតិបញ្ញត្ដ ជាមុខងាររបស់ សភាជាតិ ហើយប្រព័ន្ធ តុលាការវិញ យកលំនាំតាម អង់គ្លេស ។ សហភាព មីយ៉ាន់ម៉ាក៏ជា ប្រទេសពហុបក្សដែរ មានរហូតដល់៣៧ បក្ស ដែលមាន ក្នុងបញ្ជី ក្នុងនោះមានគណបក្ស សម្ព័ន្ធប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំង នឹងរដ្ឋាភិបាល មីយ៉ាន់ម៉ា ។

គ.អំពីសេដ្ឋកិច្ច
តាមការប៉ាន់ ប្រមាណ ក្នុងឆ្នាំ២០១១ ជីឌីភី គិតជា ទឹកប្រាក់ស្មើ នឹង៤០,២៨៨ពាន់លានដុល្លារ កំណើនជីឌីភី ប្រចាំឆ្នាំ គិតក្នុងឆ្នាំ២០១១ ប្រមាណ៣,២ភាគរយ ។ ប៉ុន្ដែអតិផរណា ក្នុងឆ្នាំ២០១១ បានកើន ឡើងខ្ពស់ ប្រមាណ១៦ ភាគរយឯណោះ ។ ប្រទេសមីយ៉ាន់ម៉ា មានប្រភព ធនធានធម្មជាតិ ដូចជាៈ ឧស្ម័នធម្មជាតិ ព្រៃឈើ និងលោហ ធាតុជាច្រើនប្រភេទទៀត ។ សម្រាប់ វិស័យកសិកម្ម រួមមាន ស្រូវ សណ្ដែក ស្ករអំពៅ ជាដើម ។ វិស័យឧស្សា ហកម្មមាន ឧស្ម័នធម្មជាតិ ផលិតផលឈើកែច្នៃ ស៊ីម៉ង់ត៏ ក្រដាស សំឡី ស្ករស និងសម្ភារៈសំណង់ ។

ឃ.អំពីកិច្ចការពាណិជ្ជកម្ម
សហភាពមីយ៉ាន់ម៉ា នាំចេញ ផលិតផល មួយចំនួនដូចជាៈ អនុផល និងធនធាន ព្រៃឈើកែច្នៃ ដោយបាននាំចេញទៅ កាន់ប្រទេសថៃឡង់ដ៏ ហុងកុង ឥណ្ឌា សាំងហ្គាពួរ ចិន និងម៉ាឡេស៊ី ។ ចំណែក ការនាំចូលវិញរួមមាន ម៉ាស៊ីន លោហធាតុ ប្រេងឆា ស៊ីម៉ង់ត៌ ដោយទំនិញទាំងនេះ នាំចូលមកពីប្រទេស ចិន សិង្ហបុរី ថៃឡង់ដ៏ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា និងសហរដ្ឋអាមេរិក ។

ង.អំពីពលរដ្ឋ និងភាសា
ពលរដ្ឋមីយ៉ាន់ម៉ា យកភាសាភូមា ប្រើប្រាស់ជាផ្លូវការ ។ ប្រទេសនេះមានពលរដ្ឋ ប្រមាណ៦០,២៨០លាននាក់ គិត ត្រឹមឆ្នាំ២០១០ ។

ច.អំពីរូបបិយប័ណ្ណ
នៅលើទីផ្សារពាណិជ្ជកម្ម ប្រើប្រាស់ប្រាក់ដុល្លារ ប៉ុន្ដែប្រើទូទៅក្នុងស្រុក គឺប្រាក់ គីយ៉ាត ឬហៅថា ប្រាក់ “ខេ” ។

ឆ.អំពីសាសនា និងជនជាតិភាគតិច
សហភាពមីយ៉ាន់ម៉ា មានជនជាតិ ភូមាប្រមាណ ៦៨ភាគរយ ជនជាតិសាន មាន៩ភាគរយ ការ៉េន មាន៧ភាគរយ ជនជាតិចិន មាន៣ភាគរយ និងមានជនជាតិភាគតិច មួយចំនួនទៀត ។ ពលរដ្ឋមីយ៉ាន់ម៉ា ប្រកាន់យកសាសនា ព្រះពុទ្ធ ប្រមាណ៨៩ភាគរយ និងសាសនាគ្រិស្ថ ៤ភាគរយ និងមាន សាសនាផ្សេងៗទៀត តែអ្នកគោរព មានតិចតួច ប៉ុណ្ណោះ ៕
Photo by DAP-News


៦.ប្រទេសម៉ាឡេស៊ី
ក.ស្ថានភាពទូទៅ
ប្រទេសម៉ាឡេស៊ី មានផ្ទៃក្រឡាសរុប ចំនួន៣២៩,៨៤៧គីឡូម៉ែត្រក្រឡា ។ កូឡា ឡាំពួរ ជាទីក្រុងរបស់ប្រទេស ម៉ាឡេស៊ី ។ ប្រទេសម៉ាឡេស៊ី មានព្រំប្រទល់ ជាប់នឹងប្រទេស ថៃឡង់ដ៏ ឥណ្ឌូនេស៊ី និងសមុទ្រចិនខាងត្បូង ។
អាប់ឌុល ហាលីម ព្រះមហាក្សត្រ ម៉ាឡើស៊ី និងមានលោក ណាហ្ស៊ីប ទុនរ៉ាហ្សាក់ នាយករដ្ឋមន្ដ្រី ម៉ាឡេស៊ី ។ គេ បានដឹងថា ម៉ាឡេស៊ី ទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ១៩៥៧ ។ ពលរដ្ឋម៉ាឡើស៊ី និយាយភាសា បាហសា ម៉ាឡេស៊ី ជាផ្លូវការ និងប្រើប្រាស់ភាសាអង់គ្លេស ។ ពលរដ្ឋរបស់ប្រទេស ម៉ាឡេស៊ី មានប្រមាណជាង ២៨លាននាក់ គិតត្រឹមឆ្នាំ២០១០ ។

ខ.អំពីរដ្ឋាភិបាល
ម៉ាឡេស៊ី ប្រកាន់ខ្ចាប់របបរាជានិយម និងកាន់លទ្ធិប្រជាធិបតេយ្យ ។ ប្រទេសមួយនេះ បានទទួល ឯករាជ្យពីចក្រ ភពអង់គ្លេសនៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧ ។ ម៉ាឡេស៊ី មានរដ្ឋចំនួន១៣ និងមានតំបន់ ស្នូលធំៗ ចំនួន៣ ក្នុង នោះមានកូឡា ឡាំពួរ កោះ ឡាប៊ួន និង ភូត្រាយ៉ាវ៉ា សុទ្ធសឹងជាតំបន់ គ្រប់គ្រងដោយរដ្ឋ ។
រដ្ឋធម្មនុញ្ញ ចូលជាធរមាន នៅក្នុងឆ្នាំ១៩៥៧ ។ ម៉ាឡេស៊ី ក៏មានទិន្នាការ នយោបាយ ៣ដើម្បីប្រតិបត្ដិដែរ ក្នុងនោះ មាននិតិបញ្ញាត្ដ និតិប្រតិបត្ដិ និងអំណាចតុលាការ ។ ប្រទេសនេះ មានគណបក្ស ច្រើនចូលរួមក្នុង កិច្ចការនយោ បាយ ក្នុងនោះ គណបក្សរណសិរ្សជាតិ គណបក្សបង្រួបបង្រួមជាតិម៉ាឡេស៊ី និងមាន គណបក្សចំនួន១២ទៀត ចូលរួមក្នុង ឆាកនយោបាយដែរ ដូចជាៈ គណបក្ស សកម្មប្រជាធិបតេយ្យ ហៅកាត់ “DAP ” ជាដើម ។

គ.អំពីសេដ្ឋកិច្ច
កំណើនជីឌីភី គិតជា ទឹកប្រាក់ស្មើ នឹង២៣៧,៨ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។ កំណើនជីឌីភីប្រចាំ ឆ្នាំ២០១១ បានកើនឡើង៥ភាគរយ ។ ម៉ាឡេស៊ី មានធនធានធម្មជាតិៈ ប្រេង ឧស្ម័នធម្មជាតិ និងរ៉ែ ។ ផលិតផលកសិកម្ម រួមមាន ដូងប្រេង កៅស៊ូ ឈើ ស្រូវ ផ្លែឈើហូបផ្លែ ត្រី ។

ឃ.អំពីកិច្ចការពាណិជ្ជកម្ម
ការនាំចេញរបស់ម៉ាឡេស៊ី គិតជាទឹកប្រាក់ ប្រមាណ ២២៤ពាន់លានដុល្លារ ក្នុងនោះមាន គ្រឿងអេឡិចត្រូនិច ម៉ាស៊ីន ឧស្ម័នធម្មជាតិ ប្រេង ឧបករណ៍ទូរគមនាគមន៍ ហើយទីផ្សារដ៏ធំសម្រាប់ នាំចេញមានប្រទេស ចិន សិង្ហបុរី ជប៉ុន សហរដ្ឋអាមេរិក និងថៃឡង់ដ៏ ។
ដោយឡែក សម្រាប់ការនាំចូលវិញ ម៉ាឡេស៊ី បាននាំចូលផលិតផល និងទំនិញមួយចំនួន ដូចជាៈ គ្រឿងអេឡិច ត្រូនិច ម៉ាស៊ីន គ្រឿងបន្លាស់ម៉ាស៊ីនគ្រប់ប្រភេទ ប្រេងឥន្ធនៈត្រូវបាននាំចូល មកពីប្រទេសចិន សិង្ហបុរី ជប៉ុន សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ។

ង.អំពីពលរដ្ឋ
តាមការប៉ាន់ប្រមាណពលរដ្ឋ ម៉ាឡេស៊ីមាន ប្រមាណ២៨,៣៣៤.១៣៥នាក់ គិតត្រឹមឆ្នាំ២០១០ ។

ច.អំពីសាសនា-ជនជាតិភាគតិច
ម៉ាឡេស៊ី មានជនជាតិ ម៉ាឡេប្រមាណ ៥០,៤ភាគរយ ជនជាតិចិន មាន២៣,៧ភាគរយ ជនជាតិឥណ្ឌា៧,១ភាគរយ និងមានជនជាតិ ភាគតិច ជាច្រើនក្រុម ទៀតកំពុងរស់នៅ ក្នុងប្រទេស មួយនេះ ។
ពលរដ្ឋម៉ាឡេស៊ី ប្រមាណជាង៦០ភាគរយ ប្រកាន់ខ្ជាប់សាសនា ឥស្លាម ជាសាសនាធំជាងគេ និងមាន សាសនាព្រះពុទ្ធ និងមានសាសនា ហិនឌូ និងសាសនាគ្រិស្ថ ។
ឆ.អំពីភាសា
ជនជាតិម៉ាឡេស៊ី ប្រើប្រាស់ភាសាម៉ាឡេ ជាផ្លូវការ ប៉ុន្ដែប្រើប្រាស់ភាសាចិន និងអង់គ្លេស សម្រាប់កិច្ចការទូត និង ទំនាក់ពាណិជ្ចកម្មផ្សេងៗ ។
ជ.អំពីរូបបិយប័ណ្ណ
រូបបិយប័ណ្ណរបស់ ប្រទេសម៉ាឡេស៊ី គឺ រីងហ្គីត ឬ “RM” និងប្រើប្រាស់រូបបិយប័ណ្ណ បរទេសមានដូចជា ដុល្លារ អាមេរិក និងរូបិយប័ណ្ណ ជាច្រើនទៀត ហើយការផ្លាស់ប្ដូរអត្រា រូបបិយប័ណ្ណធ្វើចរាចរ លើទីផ្សារយ៉ាង មមាញឹក ដោយតែប្រទេសម៉ាឡេស៊ី មានទំនាក់ទំនង ទីផ្សារពាណិជ្ជកម្មច្រើន ទាំងក្នុងតំបន់ និងក្រៅតំបន់ ។
Photo by DAP-News


៧.ប្រទេសឥណ្ឌូនេស៊ី

ក.ស្ថានភាពទូទៅ
ឥណ្ឌូនេស៊ី ជាប្រទេសនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ មានផ្ទៃក្រឡា សរុប១,៩១៩,៤៤០ គីឡូម៉ែត្រក្រឡា ។ ឥណ្ឌូនេស៊ី មានព្រំប្រទល់ជាប់ នឹងប្រទេស ម៉ាឡេស៊ី មហាសមុទ្រឥណ្ឌា ។ លោក ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ ជាប្រធានាធិបតី ។ ប្រទេសនេះទទួលបាន ឯករាជ្យពីហូឡង់ នៅក្នុងឆ្នាំ១៩៤៥ ។ ហ្សាកាតា ជាទីក្រុងដ៏ ធំរបស់ ឥណ្ឌូនេស៊ី និងមាន៣២ខេត្ដ ។ តាមការប៉ាន់ប្រមាណ កំណើនពលរដ្ឋក្នុង ឆ្នាំ២០១១ មានចំនួនជាង២៣៧ លាននាក់ ។ ពលរដ្ឋម៉ាឡេស៊ី ប្រមាណ៨៦ភាគរយ កាន់សាសនាម៉ូស្លីម ។ ភាសាប្រើផ្លូវការ ឥណ្ឌូនេស៊ី និងប្រើ ប្រាស់រូបបិយប័ណ្ណ រ៉ូពី ។

ខ.អំពីរដ្ឋាភិបាល
ឥណ្ឌូនេស៊ី ទទួលបានឯករាជ្យនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៤៥ ។ រដ្ឋធម្មនុញ្ញចូល ជាធរមាន នៅក្នុងឆ្នាំ១៩៤៥ ។ ការជ្រើសរើស ប្រធានាធិបតី ធ្វើឡើងដោយការ បោះឆ្នោត គាំទ្រពីពលរដ្ឋឥណ្ឌូនេស៊ី ។ សមាជិកសភា ឥណ្ឌូនេស៊ី មានរហូត ដល់៥៦០រូប និងមានក្រុមប្រឹក្សា តំណាងប្រចាំតំបន់១៣២រូប ហើយការបោះឆ្នោត ធ្វើឡើងដោយមាន អាណត្ដិ៥ឆ្នាំម្ដង ។ ប្រទេស ឥណ្ឌូនេស៊ី មានតុលការកំពូល ដែលជាអាជ្ញាប័នសម្រេច វិនិច្ឆ័យទោសកំហុសចុង ក្រោយគេ ។

គ.អំពីសេដ្ឋកិច្ច
កំណើនជីឌីភីក្នុង ឆ្នាំ២០១១ គិតជាទឹកប្រាក់ ប្រមាណ៨៣៤ពាន់ លានដុល្លារ និងកំណើន ជីឌីភី ប្រចាំឆ្នាំ២០១១ ចំនួន៦,៥ភាគរយ ។
ធនធានធម្មជាតិ របស់ឥណ្ឌូនេស៊ី រួមមាន ប្រេង និងឧស្ម័ន រ៉ែមាស ទង់ដែង ប្រាក់ និងលោហធាតុ ជាច្រើនទៀត ។ សម្រាប់វិស័យកសិកម្ម វិញមានដូចជាៈ កៅស៊ូ អនុផល និងធនធានព្រៃឈើ ស្រូវ ដូងប្រេង កាហ្វេ ជាដើម ។ វិស័យឧស្សាហកម្មមាន រោងចក្រកាត់ដេរ រោងចក្រស្បែកជើង អេឡិចត្រូនិច សហគ្រាសផលិត និងកែច្នៃគ្រឿង សង្ហារឹម រោងចក្រផលិតក្រដាស និងយានយន្ដផងដែរ ។
ឃ.អំពីកិច្ចការពាណិជ្ជកម្ម
សម្រាប់វិស័យនាំចេញរបស់ ឥណ្ឌូនេស៊ី មានដូចជាៈ ប្រេង ឧស្ម័នធម្មជាតិ ប្រេងដូង ធ្យូងថ្ម វាយនណភ័ណ្ឌ និង កៅស៊ូ ។ ទីផ្សារធំរបស់ឥណ្ឌានេស៊ី មានជប៉ុន សហរដ្ឋអាមេរិក ចិន សិង្ហបុរី ម៉ាឡេស៊ី និងសាធារណរដ្ឋកូរ៉េ ។ រីឯការនាំចូលវិញ មានផលិតផលមួយចំនួន ដូចជាៈ ប្រេង ចំណីអាហារ សារធាតុគីមី ផលិតផលលម្អក្រុង សម្ភារៈ ប្រើប្រាស់ ដែក ហើយសហដៃគូ សម្រាប់ការ នាំចូលដ៏ធំមាន សិង្ហបុរី ចិន ជប៉ុន សហរដ្ឋអាមេរិក ម៉ាឡេស៊ី ថៃឡង់ដ៏ និងកូរ៉េខាងត្បូង ។

ង.អំពីពលរដ្ឋ
តាមការប៉ាន់ប្រមាណ ក្នុងឆ្នាំ២០១១ ពលរដ្ឋឥណ្ឌូនេស៊ី មានប្រមាណ២៣៧,៤២៤.៣៦៣នាក់ ហើយកំណើន ពលរដ្ឋប្រចាំឆ្នាំ បានកើនឡើង ប្រមាណជិត៣ភាគរយ ។

ច.អំពីសាសនា-ជនជាតិភាគតិច
ពលរដ្ឋដែលរស់នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ជាជនជាតិ ចាវ៉ែន ជាង៤០ភាគរយ ស៊ុនដាន ប្រមាណ១៥ភាគរយ ម៉ា ឌូ ប្រមាណ៣,៣ភាគរយ និងជនជាតិចំរុះ ជាច្រើនទៀត ប្រមាណជាង៣៨ភាគរយ ។
ពលរដ្ឋ ឥណ្ឌូនេស៊ី កាន់សាសនា ម៉ូស្លីម ប្រមាណ៨៦,១ភាគរយ ប្រូតេស្ដង់៥,៧ភាគរយ កាតូលិក៣ភាគរយ ហិនឌូ ១,៨ភាគរយ និងសាសនាផ្សេងៗ ទៀតប្រមាណ៣,៤ភាគរយ ។

ឆ.អំពីភាសា
ពលរដ្ឋឥណ្ឌូនេស៊ី និយាយភាសាឥណ្ឌូនេស៊ី ជាលក្ខណៈផ្លូវការ និងប្រើប្រាស់ ភាសាអង់គ្លេស សម្រាប់កិច្ចការ ពាណិជ្ជកម្ម ។


ជ.អំពីរូបបិយប័ណ្ណ
ក្រៅពីប្រាក់ដុល្លារ សម្រាប់ធ្វើចរាចរ លើទីផ្សារ សេដ្ឋកិច្ចក្នុងតំបន់ និងលើកិច្ចការពាណិជ្ជកម្ម បរទេស ប្រទេសឥណ្ឌូនេស៊ី មានរូបបិយប័ណ្ណ របស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងតំបន់ គឺរ៉ូពី ។

ឈ.តំបន់ទេសចរណ៍ និងរមនីយដ្ឋាន
ឥណ្ឌូនេស៊ី មានតំបន់ទេសចរណ៍ ជាច្រើនកន្លែង ពិសេស កោះ បាលី ជាកោះ ដែលទទួលបាន ការចាប់ អារម្មណ៍ខ្លាំងពី បណ្ដាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅទូទាំងពិភពលោក និយមទៅកាន់ទីនោះ ដើម្បីលំហែកម្សាន្ដ ។
Photo by DAP-News


៨.ប្រទេសហ្វីលីពីន
ក.ស្ថានភាពទូទៅ
ហ្វីលីពីន ជាប្រទេសមួយស្ថិត ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ។ ប្រទេសនេះមានផ្ទៃក្រឡាសរុប ២៩៩,៧៦៤គីឡូម៉ែត្រក្រឡា ។ ទីម៉ានីល ជារដ្ឋធានីរបស់ហ្វីលីពីន និងមាន៨០ខេត្ដ និងមានព្រំប្រទល់ ជាប់នឹងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សមុទ្រខាងត្បូង និងតំបន់ខ្លះ ជាប់ដែនសមុទ ។ លោក បេនីងហ្គោ អាគីណូ ៣ ជាប្រធានាធិបតី របស់ប្រទេសហ្វីលីពីន ។ ប្រទេសហ្វីលីពីន ធ្លាប់ស្ថិតក្រោម ការគ្រប់គ្រង របស់អេស្ប៉ាញ និងសហរដ្ឋអាមេរិក ។ នៅក្នុងឆ្នាំ១៩៣៤ ប្រទេសនេះ បង្កើតបានរដ្ឋាភិបាល គ្រប់គ្រង ដោយខ្លួនឯង និងប្រកាស ទទួលស្គាល់ នៅក្នុងឆ្នាំ១៥៦៥ ហើយរដ្ឋធម្មនុញ្ញ ចូលធរមាន នៅក្នុងឆ្នាំ១៩៣៤ ។ ពលរដ្ឋហ្វីលីពីន ប្រើប្រាស់ ភាសាហ្វីលីពីន អេស្ប៉ាញ និង អារ៉ាប់ ។ ពលរដ្ឋហ្វីលីពីន មាន ប្រមាណជាង៩៤លាននាក់ គិតត្រឹមឆ្នាំ២០១០ ហើយប្រើរូបបិយប័ណ្ណ ប៉េសូ ។ ពលរដ្ឋហ្វីលីពីន ប្រកាន់យកសាសនា កាតូលិក ប្រមាណជាង៨០ភាគរយ ។

ខ.អំពីរដ្ឋាភិបាល
ហ្វីលីពីន ប្រកាសឯករាជ្យពេញលេញ នៅក្នុងឆ្នាំ១៩៤៦ ហើយរដ្ឋធម្មនុញ្ញ ចូលជាធរមាន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩៨៧ ។ អតិប្រតិបត្ដិ មានប្រធានាធិបតី និងអនុប្រធានាធិបតី និងមានសភា ជាអ្នក អនុម័តច្បាប់ រួមទាំងមាន ស្ថានប័នតុលាការឯករាជ្យ ។
ប្រទេសនេះ ក៏មានពហុបក្សចូលរួម ក្នុងឆាកនយោបាយ ដូចបណ្ដាប្រទេស ដែលជា សមាជិកអាស៊ាន មួយចំនួន ដែរ ក្នុងនោះមានគណបក្ស សេរីភាព គណបក្ស ឡាកាស់-គ្រិស្ទៀន ម៉ូស្លីម ប្រជាធិបតេយ្យ និងមានគណបក្ស ធំ-តូចជា ច្រើនទៀតចូលរួម ។


គ.អំពីសេដ្ឋកិច្ច
កំណើន ជីឌីភី គិតត្រឹមឆ្នាំ២០១១ មានទឹកប្រាក់ ប្រមាណ ២១៦,០៩៦ពាន់លានដុល្លារ និងកំណើន ប្រចាំឆ្នាំមាន ប្រមាណជាង ៧ភាគរយ គិតក្នុងឆ្នាំ២០១០ ។
ហ្វីលីពីន មានប្រភពធនធានធម្មជាតិៈ រ៉ែមាស ដែក ប្រាក់ ទង់ដែង និងរ៉ែជាច្រើនប្រភេទទៀត ។ វិស័យកសិកម្ម រួមមាន ស្រូវ ស្ករ ពោត ស្វាយ សាច់ ស៊ុតមាន់-ទា ជាដើម ។
សម្រាប់វិស័យឧស្សាហកម្មរួមមានៈ កាត់ដេរ និងវាយនភ័ណ្ឌ ឱសថ ផលិតផលឈើ កែច្នៃ ក្រដាស ភេសជ្ជៈ រោងចក្រកែច្នៃម្ហូបអាហារ ។


ឃ.អំពីកិច្ចការពាណិជ្ជកម្ម
វិស័យពាណិជ្ជកម្ម ក្នុងនោះមាន ការនាំចេញ គិតជាទឹកប្រាក់ប្រមាណ ៥០,៧ពាន់លានដុល្លារ ។ រីឯ ការនាំចេញវិញ មានប្រមាណ៦១,១ ពាន់លានដុល្លារ ។ ផលិតផល ឬទំនិញនាំចូល មាន ដូចជាៈ ឧបករណ៍ សម្ភារៈប្រើប្រាស់សម្រាប់ការងាររោងចក្រ គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិច ។ សម្រាប់ ការនាំចេញវិញមាន សម្លៀកបំពាក់ វាយ នភ័ណ្ឌ ស្ករស និងផលិតផល កសិកម្មផ្សេងៗទៀត ។ សហរដ្ឋអាមេរិក ជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់ហ្វីលីពីន។

ង.អំពីពលរដ្ឋ និងការប្រើប្រាស់ភាសា
ពលរដ្ឋហ្វីលីពីនមាន ប្រមាណ៩៤,០១៣.២០០នាក់ ។ ពលរដ្ឋហ្វីលីពីន និយាយ ភាសាហ្វីលីពីន ជាផ្លូវការ តែ សម្រាប់វិស័យអប់រំ ប្រើភាសាអង់គ្លេស ជាគោល និងមាន ភាសាអេស្ប៉ាញ និងអារ៉ាប់ ផងដែរ ។


ច.អំពីសាសនា និងជនជាតិភាគតិច
ពលរដ្ឋហ្វីលីពីន ប្រមាណ៨០,៩ភាគរយ កាន់សាសនាម៉ូស្លីម និងមាន សាសនាគ្រិស្ថ សាសនាកាតូលិក រួមទាំង សាសនាជាច្រើនទៀត តែភាគតិចបំផុត ដែលប្រកាន់យក ។

ជ.អំពីរូបបិយប័ណ្ណ
ហ្វីលីពីន ប្រើប្រាស់ រូបបិយប័ណ្ណ ប្រាក់ ប៉េសូ និងប្រើប្រាស់ រូបបិយប័ណ្ណដុល្លារ សម្រាប់កិច្ចការ ពាណិជ្ជកម្ម ។
www.dap-news.com


៩.ប្រទេសប្រ៊ុយណេ
ក.ស្ថានភាពទូទៅ
ប្រ៊ុយណេ ជាប្រទេសមួយស្ថិត ក្នុងតំបន់អាស៊ី អាគ្នេយ៍ដែរ និងមានផ្ទៃក្រឡា សរុប៥,៧៦៥ គីឡូម៉ែត្រក្រឡា ។ ប្រទេសប្រ៊ុយណេ មានព្រំប្រទល់ជាប់ នឹងប្រទេស ម៉ាឡេស៊ី សមុទ្រចិនខាងត្បូង និងតំបន់ផ្សេងៗទៀត ។ បង់ដា សេរី បេហ្គាវ៉ាន់ ជារដ្ឋធានី របស់ប្រ៊ុយណេ ។ សាល់តង់ ហាសាណាល់ ប៊ុលគីយ៉ា ប្ររាជារបស់ ប្រទេសប្រ៊ុយណេ ។ ប្រទេសមួយនេះ ប្រកាន់យក របបរាជានិយម ដូចបណ្ដា ប្រទេសសមាជិក អាស៊ានមួយចំនួនដែរ ។ ប្រ៊ុយនេ ទទួល បានឯករាជ្យ ពីអង់គ្លេស នៅក្នុងឆ្នាំ១៩៨៤ ។ ពលរដ្ឋប្រ៊ុយណេមាន ប្រមាណជាង ៤លាននាក់ ប៉ុណ្ណោះគិតត្រឹមឆ្នាំ២០១១ ។ ពលរដ្ឋប្រ៊ុយណេ កាន់សាសនា ឥស្លាម និងមានសាសនា មួយចំនួនទៀត ។ ប្រទេសនេះ ប្រើប្រាស់ រូបបិយប័ណ្ណ ដុល្លារប្រ៊ុយណេ ។

ខ.អំពីរដ្ឋាភិបាល
ប្រ៊ុយណេប្រកាន់ របបរាជានិយម ដោយមានព្រះរាជា និងនាយករដ្ឋមន្ដ្រី ជាអ្នកប្រតិបត្ដិ មាននិតិបញ្ញត្ដ រួមទាំង តុលាការជាន់ខ្ពស់ ។
ប្រ៊ុយណេ ទទួលបាន ឯករាជ្យនៅ ថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៤ ។ រដ្ឋធម្មនុញ្ញ ជាធរមាននៅ ក្នុងឆ្នាំ១៩៥៩ ។

គ.អំពីសេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ច របស់ប្រ៊ុយនេ គិតជាទឹកប្រាក់ស្មើ នឹង១២ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០០៩ ។ គិតត្រឹមឆ្នាំ ២០១១ កំណើនជីឌីភី មានប្រមាណ ១៦,៣១៣ពាន់ លានដុល្លារ ។ ប្រ៊ុយណេ ក៏ត្រូវបាន គេចាត់ទុកថា ជាប្រទេស អ្នកមានមួយផងដែរ ក្នុងចំណោម ប្រទេសមហាសេដ្ឋី នៅលើ ពិភពលោក ។ ប្រទេសនេះ មានប្រេង សម្រាប់នាំចេញ និងមាន ធនធានធម្មជាតិ ជាច្រើន ទោះបីជាប្រទេសមាន ផ្ទៃដីតូចក៏ ពិតមែនក្នុង ចំណោម បណ្ដាប្រទេស នានានៅលើលោក ។

ឃ.អំពីកិច្ចការពាណិជ្ជកម្ម
ប្រ៊ុយណេ ជាប្រទេសនាំ ប្រេង-ឥន្ធនៈចេញ ឧស្ម័នធម្មជាតិ ផលិតផលប្រេង សម្លៀកបំពាក់ ទីផ្សារធំជាងគេមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ឥណ្ឌា អូស្ដ្រាលី ។ សម្រាប់ការនាំចេញ វិញរួមមាន ម៉ាស៊ីន សម្ភារៈទាក់ទង នឹងវិស័យគមនាគមន៍ ផលិតផលសម្រាប់ ការងាររោងចក្រ ជាដើម ហើយទីផ្សារធំ មានបណ្ដាប្រទេស ជាសមាជិក អាស៊ាន សហរដ្ឋអាមេរិក ប្លុកអឺរ៉ុប ជប៉ុន និងចិន ។

ង.អំពីពលរដ្ឋ និងសាសនា
ពលរដ្ឋប្រ៊ុយណេ មានប្រមាណជាង ៤នាក់ គិតត្រឹមឆ្នាំ២០១១ កំណើន ប្រចាំឆ្នាំមាន ប្រមាណ២ភាគរយ ។ ពលរដ្ឋ ប្រ៊ុយណេសព្វថ្ងៃ មានជនជាតិ ម៉ាឡេ ចិន និងក្រុមជនជាតិភាគតិច ជាច្រើនទៀត ។ ពលរដ្ឋកាន់ សាសនា ឥស្លាម និងសាសនាដ៏ទៃទៀត ក្នុងកម្រិតតិចតួច ។

ច.អំពីភាសា
ពលរដ្ឋប្រ៊ុយណេ និយាយភាសា ម៉ាឡេ អង់គ្លេស ចិន អ៊‌ីបង់ និងភាសាដ៏ទៃទៀត ។

ឆ.អំពីរូបបិយប័ណ្ណ
ប្រទេសនេះ ប្រើប្រាស់រូបបិយប័ណ្ណ ជាប្រាក់ដុល្លារ ប្រ៊ុយណេ និងប្រើប្រាស់រូបបិយប័ណ្ណ ដុល្លារ សម្រាប់កិច្ចការ ទំនាក់ទំនងពាណិជ្ចកម្ម ។
Photo by DAP-News


_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...