ភ្នំពេញ ៖ ចំណង ស្នេហ៍បែកបាក់ជាមួយថៅកែ ហាងកុំព្យូទ័រនៅក្រុង មែលប៊នដែល ឌុច សុភា បានធ្វើឱ្យមាន ភាពកាំរកូស កាលពីកន្លងទៅ ពេលនេះនាងបានស្កាត់ជួប ដើម្បីតភា្ជប់និស្ស័យជាមួយបុរសនោះវិញ ហើយ ដោយនាងបានចំណាយ ពេលជិះយន្ដហោះដើម្បីទៅជួបបុរសម្នាក់នោះដល់ហាងតែម្ដង ដោយសារបុរសជា គូស្នេហ៍នេះមិនមាន ពេលវេលាមកស្រុកខ្មែរដើម្បីរឹតចំណង ស្នេហ៍ឡើងវិញទេ គឺរវល់មើលការខុសត្រូវនៅក្នុងហាងលក់កុំព្យូទ័រ ។
ការវិលត្រលប់រកគូស្នេហ៍ចាស់ឡើងវិញនេះ ក្រោយពេលដែលអ្នកនាង ឌុច សុភា បានធ្លាក់ខ្លួនមេម៉ាយកូនមួយជាមួយ ស្វាមីជាមន្ដ្រីប៉ូលិស អន្ដោប្រវេសន៍នៅច្រកបាវិត ។ ការផ្សាសាច់ផ្សាឈាមឡើងវិញជាមួយនឹងគូស្នេហ៍ចាស់ ត្រូវសិល្បករនៅដែលបានរួមដំណើរទៅប្រទេសអូស្ដ្រាលីជាមួយនាងនិយាយថា ពួកគេទាំងពីរនេះបានបង្ហាញមនោសញ្ចេតនាស្រឡាញ់គ្នាខ្លាំងជាងមុន ទ្វេដង មិនត្រឹមតែប៉ុណ្ណោះ មុនពេលដែល ឌុច សុភា ហ៊ានចំណាយ ពេលវេលាឡើងយន្ដហោះមកជួបបុរសជាគូស្នេហ៍នេះ ពួកគេបាន យល់ចិត្ដគ្នាតាមរយៈការសន្ទនា គ្នាតាមទូរស័ព្ទស្ទើររាល់ថ្ងៃ រហូតដល់នាងទន់ចិត្ដ ឡើងយន្ដហោះទៅ ជួបមុខតែម្ដង ។ ណាមួយប្រុស កំពូលស្នេហ៍របស់នាង មិនមានពេលវេលា មកលេងស្រុកខ្មែរនោះឡើយ ដោយសារតែជាប់ រវល់ការងាររក ។
បន្ទាប់ពីបង្ហាញមុខនៅលើ វេទិការសិល្បៈនាដើមឆ្នាំ២០១២នេះតាមរយៈបទចម្រៀងខារ៉ាអូខេនោះ ធ្វើឱ្យទស្សនិកជន បាននទស្សប៍ទាយថា ឌុច សុភា បានវិលមក ស្ដាកេរ្ដិ៍ឈ្មោះវិញហើយ ។ ប៉ុន្ដែតាមការពិតនោះ ឌុច សុភា ចូលមកប្រឡូកក្នុងសិល្បៈ មួយរយៈចុងក្រោយនេះគឺដើម្បីកែបន្លប់ រឿងរ៉ាវពិបាកចិត្ដ តែប៉ុណ្ណោះ ដោយគ្មានបំណង មកប្រឡូកសិល្បៈវិញ នោះឡើយ ។ ការប្រឡូកមិនបានប៉ុន្មានផង ឌុច សុភា ក៏ស្រាប់តែបាត់ មុខសារជាថ្មីម្ដងទៀត តែការបាត់ខ្លួននេះត្រូវបានគេផ្ដល់ដំណឹងថា នាងកំពុងតែសម្ងំរស់នៅ ប្រទេសអូស្ដ្រាលី ជាមួយប្រុសស្នេហ៍ចាស់ដែលមាន អាយុជាង៣០បា្លយមាន ឈ្មោះ “ប៉ុង ”។
បុរសម្នាក់នេះបានស្រឡាញ់ ឌុច សុភា ខ្លាំងណាស់ ហើយ ការស្គាល់គ្នាដំបូង បុរសម្នាក់នេះឧស្សាហ៍ឡើងចុះស្រុក ខ្មែរណាស់គឺដើម្បី មកថ្នាក់ថ្នម និងស្អំបេះដូង ឌុច សុភា ហើយថែមទាំងបណ្ដើរគ្នាជាចំហចូលរួមក្នុងកម្មវិធីរបស់អ្នកសិល្បៈ ទៀតផង ។ មិនត្រឹមតែប៉ុណ្ណោះមានថ្ងៃមួយនោះ បុរសឈ្មោះ ប៉ុង នេះបានធ្លោយមាត់ហៅនាង ឌុច សុភា ថាជាប្រពន្ធកប់ៗមាត់ផងដែរ ធ្វើឱ្យមិត្ដសិល្បៈ មួយចំនួនមានការភ្ញាក់ផ្អើល ហើយមួយចំនួនទៀត គ្រាន់តែឮពាក្យនេះភ្លាម ក៏ធ្លាក់ចំណីចេញពីមាត់ទៀតផង។
បញ្ហាអស់ទាំងនេះធ្វើឱ្យ គេសង្ស័យថា ការបាត់ខ្លួនរបស់នាង ឌុច សុភា ពេលនេះ គឺកំពុងតែទៅស្កាត់ជួបនឹងប្រុស កំពូលស្នេហ៍នៅ អូស្ដ្រាលី តែម្ដងដើម្បីស្វែងយល់ចិត្ដគ្នា ឱ្យកាន់តែមានភាពស្អិតល្មួតថែមទៀត ។ ព្រោះរយៈចុងក្រោយនេះ ឌុច សុភា បានប្រកាសថា នាងនឹង រកបុរសណាដែលមានចិត្ដធម៌ និងយល់ចិត្ដយកមកស្អំបេះដូង តែពេលនេះប្រហែល ជានាងជួបស្នេហ៍ដូចបំណងហើយបានជា មិនឃើញបង្ហាញមុខលើ វេទិកាសិល្បៈដូចគ្រានមុន។ ជាពិសេសនោះលោក ប៉ុង ដែលជាថៅកែហាងលក់កុំព្យូទ័រ នៅអូស្ដ្រាលីនេះតែម្ដង ដែលអាចជាបុរស ល្អដែលនាងផ្ញើជីវិត៕ ដោយ ប្រុសធី


ប្រភព៖ វរជនខ្មែរ














