តើអ្នកគួរតុបតែងខ្លួន​ យ៉ាងណាឲ្យ សមនឹងអ្នក?


រូបរាងរបស់ស្រ្តីទូទៅ ពុំមែនសុទ្ធតែមាន ភាពសមសួន ដូចអ្នកសម្តែង ឬតារាបង្ហាញម៉ូដ នោះទេ។ ហេតុនេះ ហើយអ្នកត្រូវតែ តុបតែងខ្លួន យ៉ាងណាឲ្យសមនឹង រូបរាងរបស់ខ្លួនអ្នក និងមើលទៅ មានភាពស្រស់ស្អាត ទាក់ភ្នែកអ្នក ដែលបានឃើញ ក៏ដូចជាអ្នកបានជួប។ ជាពិសេស អ្នកត្រូវចេះតែងខ្លួន ទៅតាមវិថី ប្លែកៗពីគ្នា ទៅតាមរូបរាង របស់ខ្លួនឯង។
វីធីក្នុងការតុបតែខ្លួន ឲ្យបានសមសួនតាមរូបរាង មានដូជខាងក្រោម ៖
១. ប្រសិនក របស់អ្នកធំ មានសាច់ច្រើន ឬខ្លី អ្នកគួរជ្រើសអាវណា ដែលមានរាងកជាអក្សរ V ។
២. ប្រសិនបើ ក របស់អ្នកវែងអ្នកគួរតែពាក់អាវក អណ្តើក កមូល កជ្រុង ឬកត្រង់ទើបសម នឹងអ្នក។
៣. សម្រាប់អ្នកដែលមានស្មាខ្លី ឬស្មាក្រាស់ គួរពាក់អាវដៃខ្លី។ ហើយអ្នកគួរជៀសវាងពាក់អាវ ខ្សែមួយ។
៤. សម្រាប់អ្នក​ ដែលមានស្មាវែងស្អាត ប្រសិនបើ អ្នកពាក់អាវដៃកុដ ដៃវាលជ្រៅ ឬអាវខ្សែមួយ នឹងមើលទៅស្អាតឡើងៗ។ អ្នកអាចពាក់អាវ បានច្រើន ប្រភេទសម្រាប់ អ្នក ដែលមាន ស្មាបែបនេះ។
៥. សម្រាប់អ្នក ដែលមានសុដន់តូច គួរពាក់អាវមានជីប អាវកមូល ឬអាវដែលមានផ្កា ឬប៉ាក់។
៦. អ្នកដែលមានស្មា ធំទូលាយខ្លាំង គួរពាក់អាវ ដែលមានក ជារាងអក្សរ V តែកុំឲ្យជ្រៅខ្លាំងពេក។
៧. អ្នកដែលមានសុដន់ធំ គួរតែជ្រើសរើសយកអាវ ដែលមានករាងអក្សរ V ឬអាវកជ្រុង។
៨. អ្នកដែលមានចង្កេះក្រាស់ ជើងធំ គួរជ្រើសរើសស្លៀកខោចង្កេះទាប គូទខ្លី។ អ្នកគួរចៀសវាង ស្លៀកខោណា ដែលចង្អៀត ឬខោជើងប៉ាត់។ គួរស្លៀកសំពត់ ជារាងអក្សរ A ដោយអ្នកកុំ ស្លៀកសំពត់រាងជីប។
៩. អ្នកមានចង្កេះស្តើងតូច គួស្លៀកសំពត់មានជីប ឬខោចង្កេះគូទវែងមានជីប ឬខោណាដែល មានពណ៌ស្រស់។
១០. អ្នកដែលមានជើងវែង គួតែស្លៀកខោណា ដែលវែងហៀងកែងទើនសម។
១១. ចំណែកអ្នក ដែលមានជើងវែង គួស្លៀកខោជើងធំ អាវខ្លួនវែង ដោយជ្រើសរើស ពណ៌អាវ នឹងខោឲ្យ ស្រដៀងគ្នា។
១២. អ្នកដែលមានខ្លួនតូច គួរពាក់ខោអាវ ដែលដាច់ពីគ្នា ចៀសវាងអាវឈុត ឬពាក់អាវដែល មានឆ្នូតធំ។
១៣. អ្នកដែលមានរាងធំ គួរស្លៀកឈុតពណ៌ខ្មៅក្រម៉ៅ ឆ្នូតតូចៗ ឬ ពណ៌លាតគ្មានឆ្នូត ឬអ្នក អាចពាក់អាវឈុតបាន តែកុំឲ្យមានផ្កាស្រស់ពេក។
១៤. អ្នកដែលមានខ្លួនតូច នឹងធាត់ គួរស្លៀកពាក់ឈុត ដែលមានពណ៌សាមញ្ញ មានឆ្នូត បន្តិចបន្តួច ហើយកុំប្រើគ្រឿងលំអខ្លួនខ្លាំងពេក។
១៥. អ្នកដែលមានផ្ទៃមុខធាត់ មូលក្រឡំ គួរប្រើក្រវិលរាង គ្រាប់ពោត ឬក្រវិលដាំត្បូងតូចៗ។
១៦. ស្រ្តីដែលមាន មុខជ្រុង គួរជ្រើសរើសពាក់ក្រវិល ប្រភេទសសៃៗ វែងៗ ឬរូបត្រីកោណ។

Related Posts Plugin for WordPress, Blogger...