Anvi Smart Defender
គឺជាកម្មវិធីមួយ ដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារ
ទប់ស្កាត់ ការព្យាបាទ ពីពពួកមេរោគ ដែលមាននៅក្នុង software
ដែលអាច ទប់ស្កាត់ ការរាតត្បាតនិង ការឈ្លានពាន ពីពពួកvrius ដូចជា Trojans,
adware, spyware, bots និងពពួកមេរោគ ផ្សេងៗទៀត ។
លើសពីនេះទៅទៀត កម្មវិធីនេះមាន optimization function
សម្រាប់ធ្វើការសម្អាត temporary file (file
ដែលបង្កើតឡើង បណ្ដោះអាសន្ន នៅពេលយើង បើកកម្មវិធី) , remove registry,
clean up ram និងអាចធ្វើ disk defragment កុំព្យូទ័រលោកអ្នក ថែមទៀតផង ។
ការដំឡើង
ចំពោះការដំឡើង
កម្មវិធីនេះ មានលក្ខណៈ ងាយស្រួលទេ លោកអ្នក គ្រាន់តែ copy file setup
ដែលមាននៅក្នុង CD 36 (ឬទាញយកនៅខាងក្រោម) បន្ទាប់មកធ្វើការដំឡើងតាមការណែនំា
ហើយនៅពេល ដែលដំឡើងចប់សព្វគ្រប់ វានឹងបង្ហាញនួវ ផ្ទំាងកម្មវិធី ដូចខាងក្រោម៖

ចំពោះការ Scan លោកអ្នកមានជម្រើសបីក្នុងការ Scan
Quick scan: គឺជាការ Scan មួយដែលមានលក្ខណៈរហ័សដោយមិនចាំបាច់កំណត់អ្វីទាំងអស់
Full
Scan: គឺជាការ Scan ដែលមានលក្ខណៈពេញលេច មានន័យថា Scan រកគ្រប់ file
ទំាងអស់ដែលមាននៅក្នុងកុំព្យូទ័ររបស់លោកអ្នក
ប៉ុន្ដែវាចំណាយពេលយូរក្នុងការ Scan ម្ដងៗ
Custom Scan: គឺជាការ Scan ដែលលោកអ្នកអាចកំណត់យកតែ Drive ឬ Folder ណាមួយ ដើម្បី Scan (Drive C ឬ Drive D...) វិធីប្រើប្រាស់
ចំពោះ ការជ្រើសយកការ Scan Quick Scan និង Full Scan គឺមានលក្ខណៈដូចគ្នា គឺគ្រាន់តែលោកអ្នក ចុចលើប៊ូតុង ណាមួយ នោះវានឹងធ្វើការ Scan ភ្លាម



+ CloudScan មាននាទីជួយ User ក្នុងការត្រួតពិនិត្យមើល ចំពោះfile ទាំងឡាណា ដែលយើងមាន មន្ទិលសង្ស័យថា វាអាចប៉ះពាល់ ដល់កុំព្យូទ័រ ហើយវា នឹងធ្វើការការពារ ដោយគ្រាន់តែ លោកអ្នក ចុចលើ tab Cloud Scan បន្ទាប់មក ចុចលើប៊ូតុង Cloud Scan សូមមើលរូប ខាងក្រោម


+ Guard គឺវាជួយការពារមេរោគ ពពួក malware ដែលវាអាចឆ្លងតាមរយៈ Internet, chat online, online transaction, bank check, browser website ។ ល ។








Anvi Smart Defender ក៏នៅមានលក្ខណៈពិសេសផ្សេងទៀត សូមធ្វើការសាកល្បង ដោយខ្លួនឯង
កម្មវិធីនេះ អាចដំណើរការនៅលើ៖ Windows XP/ Vista/ Win 7
ទំហំ៖ ៣១.២៧MB
*** ដកស្រង់ចេញពីទស្សនាវដ្ដីអាន-ANT ច្បាប់ទី៣៦ សម្រាប់ខែមិនា ឆ្នាំ២០១២
















