លាក់ឯកសារនៅ​ក្នុង​រូបភាព


ពីមុន​លោកអ្នក​តែងតែលាក់ File នៅ​ក្នុង​កុំព្យូទ័រដោយផ្លាស់ប្ដូរ​នូវ Attribute របស់ File ទាំងនោះ​នៅ​ក្នុង Windows ប៉ុន្តែ​ការលាក់បែបនេះ​លោកអ្នក​នៅតែអាចមើល File ទាំងនោះ​បាន នៅពេល​ដែល​អ្នក​កំណត់ Folder Option របស់កុំព្យូទ័រ​ឲ្យ Show Hidden Files, Folders និង Drives ។ នៅ​ក្នុង​ទស្សនាវដ្ដីអាន-ANT លេខ៣៣ នេះ ខ្ញុំ​សូម​បង្ហាញ​នូវ​របៀបលាក់រាល់ File របស់​លោកអ្នក​ពីភ្នែកបានដោយ​លោកអ្នក​គ្រាន់តែ​អនុវត្តតាម​ខាងក្រោម​នេះ៖

របៀបលាក់ឯកសារនៅ​ក្នុង​រូបភាព
ដើម្បី​លាក់ File ចូលទៅ​ក្នុង​រូបភាពបាន​គ្រាន់តែ​ទាមទារ ឲ្យ​កុំព្យូទ័រ​លោកអ្នក​ដំឡើង​នូវ​កម្មវិធី​សម្រាប់ Compress File ដូចជា WinZip ឬ WinRAR ព្រោះ File Compress ដែល​មាន​ប្រភេទ​ជា File.Zip មានពេល​ខ្លះ​គឺ​មិនអាច​លាក់ចូលទៅ​ក្នុង​រូបភាពបានទេ ជម្រើស​ដែល​ល្អអ្នកគួរតែលាក់ជាមួយនឹង file ដែល​មាន​ប្រភេទ .Rar ហើយ File រូបភាពត្រូវមាន​ទំហំ​តូចជាង1MB ទើបអាច​ប្រើ​សម្រាប់លាក់ File Compress ទាំងនេះបាន ។

របៀបធ្វើ
ជំហានទីមួយៈ បង្កើត Folder មួយនៅ​ក្នុង​ទីតាំង ណា​ក៏​បានដែរ ឧទារហណ៍ថា Folder មួយ​ឈ្មោះ TEST ស្ថិត​នៅលើ Desktop នៃ Windows អ្នក​គ្រាន់តែ Copy File ដែល​លោកអ្នក​ចង់លាក់ចូលទៅ​ក្នុង Folder នោះជាការស្រេច ។


ជំហានទីពីរៈ បន្ទាប់ពីបាន Copy រួចអ្នកចាំបាច់បញ្ចូល File ដែល​ចង់លាក់ ចូលទៅ​ក្នុង Achieve Compress File (.zip ឬ .rar) ដោយ​គ្រាន់តែ Select លើ File ដែល​ចង់លាក់ តែមិនមែន Select ទាំង File រូបភាពនោះទេ ហើយ Right-Click លើ File ដែល​បាន Select បន្ទាប់មកជ្រើសយក Add to “filename.rar” ដូច​គំរូ​ខាងក្រោម​

បន្ទាប់មក​លោកអ្នក​នឹងទទូលបាន​នូវ​លទ្ធផលដូច​ខាងក្រោម​



ជំហានទីបីៈ ប្រើ​ប្រាស់ Command Prompt ដើម្បី​បញ្ចូល File ដែល​បាន Compress រួចចូលទៅ​ក្នុង File រូបភាព ដោយ​លោកអ្នក​គ្រាន់តែ ចុច Windows key + R key បន្ទាប់មក នៅ​ក្នុង Run វាយ cmd រួចចុច Enter ។ នៅ​ក្នុង​ផ្ទាំង Command Prompt ឬ cmd.exe សូមវាយ cd Desktop\TEST រួចចុច Enter បន្ទាប់មក Copy /b ANT.png+TEST.rar ANT.png ហើយចុច Enter ។
​បញ្ជាក់​៖ រាល់​ឈ្មោះ File ត្រូវសរសេរ​ភ្ជាប់​ជាមួយនឹង Extension File ហើយនឹងទទូលបាន​នូវ​លទ្ធផលដូច​ខាងក្រោម ៖


ជំហាន​ចុងក្រោយ​ : ដើម្បី​បើក File ដែល​បានលាក់នៅ​ក្នុង​រូបភាពបាន​លោកអ្នក​អាច ប្ដូរ​នូវ Extension File រូបភាពទៅជា .zip ឬ .rar ។ ម្យ៉ាង​ទៀតអ្នក​គ្រាន់តែ Right-Click នៅលើ File រូបភាពរួចជ្រើសយក Open With បន្ទាប់មកជ្រើសយក WinRAR Archiver ក៏​បានដែរ ។

រីករាយជាមួយលទ្ធផល​ដែល​ទទួលបាន


ប្រភព៖ ANT 


_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក : 
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...