ខេមរៈ​ សិរីមន្ត​ បាន​មេដាយ​ស្ថាប​នាជាតិ​



តា​រា​សាន់​ដេ​ ​ដែ​លឡើ​ង​កូ​ដ​ជាង​គេ​ ​​ទាំ​ងកេ​រ្តិ៍ឈ្មោះ​ ​និ​ង​ប្រា​ក់​ចំណូល​ ​ខេម​រៈ​ ​សិ​រីម​ន្ត​ បា​ន​លេ​ងម៉ូ​ដ​ស​ក់​ ​ខុ​សគេ​ ​ក្នុ​ង​កា​រ​ប​ង្ហា​ញ​ខ្លួ​ន ​ក្នុង​ក​ម្មវិ​ធី​ ​​“Imuzik” ​និ​ង​ ក​ម្ម​វិ​ធី​ ​“ត​ន្ត្រី​ទេ​ស​ច​រ​ណ៍ ​ស្រាបៀ​រ​ក​ម្ពុ​ជា​ ​ដោ​យ​សិ​រី​ម​ន្ត​ ​ឈូ​ស​ពី​ ​ខា​ង​អ​ស់​ ​ទុ​ក​តែ​លើ​ ​មើ​ល​ទៅ​ប្លែ​ក​ម៉្យា​ង​ដែ​រ​។​
ថ្មីៗនេះ សិរីមន្ត ទើបតែបាន ទទួលលិខិតសរសើរ និង មេដាយស្ថាបនាជាតិ ពីសម្តេចតេជោ ចំពោះការជួយ កសាងសមិទ្ធផលនានា នៅខេត្តកំពង់ចាម អស់ប្រាក់ជាង៣ម៉ឺនដុល្លារ...។
នេះជាប័ណ្ណសរសើរ លើកទី២ហើយ សម្រាប់ តារាចម្រៀងខេមរៈ សិរីមន្ត ដែលចេញដោយ រាជរដ្ឋាភិបាល ដោយកាលលើកទី១ សម្តេចពញាចក្រី ហេង សំរិន បាន ជូនប័ណ្ណសរសើរ ដល់តារាចម្រៀងរូបនេះ ដែលបាន ចំណាយប្រាក់ កសាងសមិទ្ធផលនានា នៅខេត្តកំពង់ចាម។ ឥឡូវនេះ ខេមរៈ សិរីមន្ត ទើបតែទទួលបាន លិខិត លើកទឹកចិត្ត១ទៀត ដែលចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយលិខិតនោះ បញ្ជាក់ថា “មេដាយស្ថាបនាជាតិ”។
ក្នុងលិខិតនោះ បញ្ជាក់ថា ខេមរៈ សិរីមន្ត សប្បុរសជន នៅរាជធានីភ្នំពេញ ដែលបានបរិច្ចាគ ទឹកប្រាក់ ប្រមាណ៣៣.៥០០ដុល្លារ ចូលរួមកសាងសមិទ្ធផលនានា ជាច្រើន នៅវត្តជោតនារាមគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ខេមរៈ សិរីមន្ត បានសប្បាយ រីករាយចិត្តជាខ្លាំង ចំពោះប័ណ្ណសរសើរនេះ ហើយតារាសាន់ដេ រូបនេះ បាន ប្រាប់ថា “ខ្ញុំសប្បាយចិត្ត ស្របទៅតាម គោលនយោបាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច បានធ្វើឱ្យ រីកចម្រើន គ្រប់វិស័យ ហើយអ្វី ដែលខ្ញុំបន្តធ្វើ គឺបញ្ជាក់ ទៅតាម គោលនយោបាយ របស់រដ្ឋាភិបាល គឺរីកចម្រើនគ្រប់វិស័យ ហើយសិល្បៈក៏រីកចម្រើនដែរ គឺដោយសារតែ យើងមាន សុខសន្តិភាព មានឱកាសធ្វើតាមហ្នឹង។ ចំពោះប័ណ្ណសរសើរ ពីសម្តេចនេះ គឺពាក់ព័ន្ធ ការស្ថាបនាជាតិ ចូលរួមការកសាងជាតិ។ ពីមុន ខ្ញុំបានពីសម្តេចពញាចក្រី ហេង សំរិន ជា អ្នកបំពាក់ផ្ទាល់។ អ្វីដែលយើងធ្វើបុណ្យ គឺទៅតាមចិត្ត សប្បុរស របស់យើង មិនគិតថា ចង់បានអ្វីទេ ប៉ុន្តែ ពេលបាន ទទួល ក៏ប្លែកអារម្មណ៍ ហើយនឹង ខិតខំបន្ថែមទៀត”។
នេះគឺ ជាប្រការគួរឱ្យ សរសើរចំពោះ សិល្បករខ្មែរ បរិច្ចាគថវិកា ជួយដល់ ការស្ថាបនាជាតិ។
ខេមរៈ សិរីមន្ត បានត្រូវប៉ាន់ រកចំណូលបាន រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ ទើបមានលទ្ធភាព សង់វីឡា ជាង៤០ម៉ឺនដុល្លារ និងទិញឡាន បូកផ្ទះចល័ត ជាង១០ម៉ឺនដុល្លារ។ ភាពមានទ្រព្យ ដ៏ឆាប់រហ័ស និងលឿនដូចព្រួញនេះ នាំឱ្យ មានការសង្ស័យថា ខេមរៈ សិរីមន្ត មានគេ ឧបត្ថម្ភ ប៉ុន្តែ ទាំងក្រុមគ្រួសារ និងសិរីមន្ត ផ្ទាល់ បានបដិសេធ។
ខេមរៈ សិរីមន្ត ក៏បានលើកពាន ក្នុងវេទិកាអាណាចក្រតារា កាលពីពេលថ្មីៗនេះ ដោយរូបគេជាប់ជា “តារាវ័យក្មេង ដែលមាន សំឡេងល្អជាងគេ ប្រចាំឆ្នាំ២០១១”។ តារាសាន់ដេ រូបនេះ បានទៅ យកពានក្រោយគេ ព្រោះជាប់រវល់ ហើយនិយាយថា “ខ្ញុំសប្បាយចិត្តណាស់! ព្រោះមិននឹកស្មានដល់ទេថា បានពានហ្នឹង! ឆ្នាំក្រោយៗ ខ្ញុំនឹង ខំប្រឹងប្រែងជាបន្តទៀត”។
ទោះបីជាអះអាងថា រីករាយចិត្តមែន ប៉ុន្តែ ខេមរៈ សិរីមន្ត បានបដិសេធសំណើ របស់អ្នកកាសែត ដែលសុំឱ្យថើបពាន។
សិរីមន្ត បានបន្តឡើងច្រៀង ក្នុងការប្រគំតន្ត្រី “Imuzik” និងកម្មវិធី “តន្ត្រីទេសចរណ៍ ស្រាបៀរកម្ពុជា” នៅខេត្តកំពង់ធំ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗ ហើយទស្សនិកជន បានគាំទ្រច្រើន ពិសេស គេចាប់អារម្មណ៍ការ លេងម៉ូដសក់ថ្មី របស់តារារូបនេះថា ប្លែក ព្រោះកាត់រះពីខាងអស់ ទុកតែពីលើ ហើយ ឡើងច្រៀង លេងស្ទីលពាក់ វ៉ែនតា ទៀតផង។ សិរីមន្ត បានច្រៀងបទល្បីៗ “សារាំងអូន”, “ពេលអូនមានអ្នកថ្មី បងធ្វើអ្វីក៏ខុស”, “ស្អែកឡើងបែកគ្នា” និងបទ “បោក”...។
គ្រប់បទដែលខេមរៈ សិរីមន្ត ច្រៀង សុទ្ធតែទទួលបាន ការគាំទ្រ ពីអ្នកទស្សនា រាប់ម៉ឺននាក់ ហើយ ពេលចុះពីលើឆាក មានយុវវ័យ សុំថតរូបជាមួយ ប៉ុន្តែ មើលទៅ សិរីមន្ត ហាក់ប្រយ័ត្នប្រយែង ជាងមុន រឿងថតរូប ជាមួយស្រីៗ ព្រោះតែខ្លាចគេច្រឡំ រឿងមានប្រពន្ធកូនទៀត។ អង្គរក្ស២នាក់ បានដើរអមខេមរៈ សិរីមន្ត ទាំងសងខាង ហើយមិនឱ្យ នៅក្រៅយូរទេ ក៏ជូនទៅចូលផ្ទះចល័ត (Trailer) បិទទ្វារគ្រឹប។
គេចាំមើលថា តើពេលណាតារាល្បី របស់សាន់ដេ រូបនេះ ព្រមការប្រពន្ធទៅ ស្របពេល ដែលកេរ្តិ៍ឈ្មោះ របស់គេ កំពុងលោតឡើងខ្ពស់ បែបនេះ? ប៉ុន្តែ គេសរសើរថា សិរីមន្ត ជាតារាដែលមាន អត្តចរិតថ្លៃថ្នូរ ស្លូតបូតសុភាពរាបសាម្នាក់ អ៊ីចឹងភាពល្បី នឹងកាន់តែ ទៅមុខទៀត៕

_________________________________________
បញ្ជូនព័ត៌មាននេះទៅបណ្តាញទំនាក់ទំនងរបស់អ្នក :
 បញ្ជូនទៅ ហ្វេសប៊ូកTwitterបណ្តាញផ្សេងទៀត...

Related Posts Plugin for WordPress, Blogger...