ចិញ្ចៀនពេជ្រ ធំជាងគេ លើពិភពលោក មានតម្លៃ ៧០លានដុល្លារ អាមេរិក


អ្នកកែច្នៃគ្រឿងពេជ្រ នៅស្វីស បានបង្កើត​នូវ​ចិញ្ចៀន ដែលធ្វើពីពេជ្រសុទ្ធ ទំហំ ១៥០ការ៉ាត ដំបូងគេបង្អស់មួយ នៅលើពិភពលោក។ អ្នក​ប្រហែលជាភ្ញាក់​ផ្អើល ដោយចិញ្ចៀនមួយនេះ ត្រូវបានរចនាឡើង ដោយយកដុំពេជ្រ ដែល​មានទឹកល្អបំផុត និងមានតម្លៃបំផុត មកខួងជា​រូប ចិញ្ចៀនតែម្តង។

គេហទំព័រ Styleite ចុះផ្សាយថា ចិញ្ចៀន ដែល​មានទំហំ ១៥០ការ៉ាតនេះ នឹងក្លាយជាប្រភេទ​ចិញ្ចៀន ដែលមានប្រៀបលើបណ្តា គ្រឿង​ពេជ្រ​ល្បីៗដ៏ទៃទៀត ដូចជា ចិញ្ចៀនភ្ជាប់ពាក្យ​របស់ តារាចម្រៀងដ៏ល្បីឈ្មោះ ប៊ីយូនសេ ដែលមានទំហំ ១៨ការ៉ាត់ និងចិញ្ចៀនពេជ្រ លំដាប់ដាក់លេខ ៧របស់ម្ចាស់ក្សត្រី អ៊ីលីសាប៊ែន ដែលត្រូវ បានគេដឹងថា មានទំហំ ៣០ការ៉ាត់។

 ចិញ្ចៀនពេជ្រមួយនេះ ត្រូវបានរចនាឡើង ដោយប្រធានាធិបតី និងក្រុមហ៊ុន ច្នៃពេជ្រដ៏ល្បី នៅ​ប្រទេសស្វីស ជាមួយគ្នានេះ វារចនាឡើង ដោយមានការប្រុង ប្រយ័ត្នបំផុត តាំងពីបច្ចេកទេស ក្នុងការខាត់ (ប៉ូលី) ហើយវាបានប្រើរយៈពេល ពេញមួយឆ្នាំ ដើម្បីកែច្នៃវាឡើង លើសពីនេះ គេ​រំពឹងវានឹងត្រូវដាក់លក់ ក្នុងតម្លៃ ៧០លានដុល្លារ សហរដ្ឋអាមេរិក ៕
www.dap-news.com




____________________ផ្សព្វផ្សាយពាណិជ្ជកម្ម________________

SAFE HOME TECHNOLOGY

Related Posts Plugin for WordPress, Blogger...